ប្រែសម្រួលៈវាសនា៖មន្ត្រីនៅកន្លែងបញ្ចុះសពនៅអាហ្វ្រិកខាងត្បូងបាននិយាយអំពីការ«អស់មឈូសដាក់សព» បន្ទាប់ពីទីកន្លែងរបស់គាត់ជោរជន់ដោយសាកសពអ្នកជំងឺកូវីដ១៩ គឺកើនជាងធម្មតាដល់ទៅ១២០ភាគរយ។
ប្រទេសនៅអាហ្វ្រិកនេះកំពុងប្រឈមវីរុសកូរ៉ូណាប្លែងរូបថ្មីដែលចម្លងខ្លាំងជាវីរុសមុន ដែលនាំដល់កំណើននៃការស្លាប់ដោយកូវីដ១៩។គ្រាន់តែម្សិលមិញប្រទេសនេះមានអ្នកស្លាប់៤២២នាក់ និងឆ្លងជាង១៥.០០០នាក់។
ពួកកម្មករបញ្ចុះសាកសពឥឡូវសង្ឃឹមថារដ្ឋាភិបាលនឹងស្វែងឃើញវ៉ាក់សាំងណាមួយដើម្បីចាក់អោយប្រជាជននៅពេលតំរូវការមឈូសកើនឡើងខ្លាំងនិងកម្មករបញ្ចុះសពក៏ស្លាប់កាន់តែច្រើនផងដែរ។
អឹមពូម៉ាឡានហ្កា នាយកទីបញ្ចុះសព Tshipi-Notoនៅអាហ្វ្រិកខាងត្បូងបាននិយាយថាខ្លួនលោកនិងបុគ្គលិកមានការខ្លាចរអាណាស់ព្រោះ«យើងដឹងថាវីរុសប្រភេទថ្មីឆ្លងខ្លាំងហើយយើងខ្លាចដូចអ្នករាល់គ្នាដែរ។យើងមានឪពុកម្តាយ ដូច្នេះពិតជាមានការភ័យខ្លាចក្នុងចំណោមពួកយើង»។
វីរុសប្លែងរូបនៅអាហ្វ្រិកខាងត្បូងឈ្មោះ 501.V2 ត្រូវបានរកឃើញនៅក្នុងទីក្រុងកេបថោនកាលពីខែធ្នូឆ្នាំមុន និងត្រូវគេជឿថាឆ្លងជាងវីរុសប្លែងរូបមួយទៀតនៅអង់គ្លេសដែលកំពុងបង្ខំអោយអង់គ្លេសបិទប្រទេសប៉ះពាល់មនុស្សរាប់លាននាក់។
ការឆ្លងនៅអាហ្វ្រិកខាងត្បូង ឡើងពីប្រមាណ៣.០០០នាក់ក្នុងមួយថ្ងៃនៅដើមខែធ្នូ មកជាង១៥.០០០នាក់ក្នុងមួយថ្ងៃកាលពីម្សិលមិញ ៕
អ្នកបញ្ចុះសពជាប់រវល់រហូដដោយសារការស្លាប់ដោយកូវីដ១៩កើនឡើងខ្លាំង
គំនូសតាងបង្ហាញកំណើនឆ្លងនិងស្លាប់ដោយកូវីដ១៩នៅអាហ្វ្រិកខាងត្បូង