Home ព័ត៌មានជាតិ សេដ្ឋកិច្ច អភិបាលខណ្ឌ​កំ...

អភិបាលខណ្ឌ​កំបូល​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២១​នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល រួមជាមួយ​លោក​-​លោកស្រី អភិបាលរង លោក ប្រ​ធា​ការិយាល័យ សាធារណការ​ខណ្ឌ លោក ចៅសង្កាត់ លោក​​ប្រធានភូមិ អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ កម្រាស់​០.១៥​ម៉ែត្រ​និង ទទឹង​ទំហំ​៥​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង​១,៥៥៦​ម្រ៉ែ​ត ស្ថិតនៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សាទរ និង​សប្បាយរីករាយ​ដែល​ទទួលបាន​ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ងាយស្រួល​ក្នុងការ​ដំណើរ​ក្នុងភូមិ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​កំបូល បាន​អញ្ជើញ​ចុះ​ជួ​បស​ណេះ​សំ​ណា​ល និង​នាំយក​អំណោយ អង្ករ និង​ថវិកា​ជូន​ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular