Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត បុក​ម៉...

រថយន្ត បុក​ម៉ូតូ របួស​បាក់ជើង​ម្នាក់​នៅ​ស្រុក​ក្រឡាញ់​

​ដោយៈ គូលែន​/​សៀមរាបៈ គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​១​គ្រឿង​បាន​បុក​គ្នា​ជាមួយ​រថយន្ត នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១ បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​បាក់ជើង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេ ៦៩ ត្រង់ចំណុច​ផ្លូវកែង​អក្ស​តេ ក្នុងភូមិ​កំពង់​ថ្កូវ​២ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

​នគរបាល​ចរាចរណ៍​ស្រុក​ក្រឡាញ់​បាន​និយាយថា មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2P 5662 អ្នកបើកបរ​ដោយ ឈ្មោះ​សួង សូរ្យគ្រាស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹង ឃុំ​តា​អាន​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បើកបរ​ក្នុង ទិសដៅ​ពី​កើ​តទៅ​លិច បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង ១l ៣៦៤៦ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ឈ្មោះ​អោម ទូច ភេទ​ប្រុស អាយ​៦៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ដង្គុំ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រងរបួស​បាក់ ក ជើង​ស្តាំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular