Home ព័ត៌មានសំខាន់ៗ ក្រឡេកមើល​រាជ...

ក្រឡេកមើល​រាជធានី​ភ្នំពេញ​ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ រយៈពេល​៤២​ឆ្នាំ ក្រោយ​ថ្ងៃ​៧​មករា​

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ បើ​យើង​ក្រឡេក​មក​មើល​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៤២​ឆ្នាំនេះ (​ថ្ងៃ​០៧ មករា ១៩៧៩ – ០៧ មករា ២០២១) ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ពិតជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង និង​ឆាប់រហ័ស ដោយមាន​ទាំង​អគារ​ខ្ពស់ៗ​ជាង​២០០០​អគារ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដូចជា​ស្ពាន​អាកាស ផ្លូវ​ក្រោម​ដី ស្ពាន​អាកាស ថ្មើរជើង ការស្ថាបនា​ផ្លូវ​ពង្រីក​បន្ថែម កសាង​សួនច្បារ​ជាច្រើន​កន្លែង ការពង្រីក​បន្ថែម​នូវ​ស្ថានីយ​បូមទឹក​ជាច្រើន​កន្លែង ការអភិវឌ្ឍ​ប្រឡាយ​បង្ហូរទឹក និង​ដាក់​បណ្ដោយ​លូ​ធំៗ ជាច្រើន​កន្លែង​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​អាច​រំដោះ​ទឹក​ចេញ​បាន​កាន់តែ​លឿន​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​​បញ្ជាក់ថា ថ្ងៃ​០៧ មករា ១៩៧៩ – ០៧ មករា ២០២១ មាន​អាយុកាល​៤២​ឆ្នាំ​ហើយ​។ ថ្ងៃ​០៧ មករា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កូនចៅ ជំនាន់​ក្រោយ​ទាំងអស់​ត្រូវ​ចងចាំ ព្រោះ​ជា​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ការកាប់សម្លាប់​របស់​ប​ន​ក្បត់​ប៉ុលពត​។ សម្ដេច​តេ​ជោ ហ៊ុន សែន មិន​ត្រឹមតែ​រំដោះប្រទេស​ចេញពី​ការកាប់សម្លាប់​ប៉ុណ្ណោះ​ទេ ។ តែ​សម្ដេច​នៅបាន​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ចេញពី​ចំណុចសូន្យ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ​ថែមទៀត និង​បានធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​កើនឡើង​ជាប្រចាំ​។ អ្វី​ដែលជា​ភាពជាក់ស្តែង​នោះ គឺ​មកដល់ពេលនេះ សម្រាប់​រាជធានី​ភ្នំពេញ​មាន​អាគារ​ខ្ពស់ៗ ចាប់ពី​៧​ជាន់​ឡើងទៅ រហូតដល់​ទៅជា​ង​២០០០​អាគារ ដែល​បានបង្ហាញ​ឲ្យ​ពិភពលោក មើលឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​។​

​បន្ថែម​ពីនេះ​ទៀត ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បណ្ដាញ​ធំៗ ទំហំ ១​ម៉ែត្រ​; ១​ម៉ែត្រ​កន្លះ​; ២​ម៉ែត្រ​; ២​ម៉ែត្រ​កន្លះ នៅតាម​បណ្ដោយ​ផ្លូវ​មួយចំនួន ការ​ស្ដារលូ ប្រឡាយ រាប់ម៉ឺន​គីឡូម៉ែត្រ​និង​ការស្ថាបនា​ស្ថានីយ៍​បូមទឹក ជាមួយនឹង​ការបន្ថែម​នូវ​ម៉ាស៊ីនបូមទឹក​នៅតាម​បណ្ដា​ស្ថានីយ៍​សំខាន់ៗ​មួយចំនួន​នោះ គឺ​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​លែងមាន​ការលិចលង់​ទៀត ។

​សម្រាប់​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ​យើង​មាន​ស្ថានីយ​បូមទឹក​ចំនួន​១៤​កន្លែង​ហើយ ក្នុងនោះ​រួមមាន​៖ ស្ថានីយ៍​បូមទឹក​បឹងត្របែក ស្ថានីយ៍​បូមទឹក​បឹងទំពុន ស្ថានីយ៍​បូមទឹក​លូ​ប្រាំ ស្ថានីយ៍​បូមទឹក​បុរី ១០០​ខ្នង ស្ថានីយ៍​បូមទឹក​ទូល​សំពៅ ស្ថានីយ​បូមទឹក​កប់​ស្រូវ ស្ថានីយ៍​បូមទឹក​ស្វាយប៉ាក ស្ថានីយ៍​បូមទឹក​ព្រះ​ពន្លា ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១ ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​២ និង​ស្ថានីយ៍​៤​កន្លែង​ទៀត​នៅមុខ​រាជវាំង​និង​ព្រះ​គ​ន្ល​ង់​។


​ជា​ទិសដៅ​បន្ត​នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​លើក​គំរោង​ស្តារ​ប្រឡាយ​ចំនួន​១២​ខ្សែ​ក្នុងចំណោម​ប្រឡាយ​៣៧​ខ្សែ​ដែល​ត្រូវ​ស្តារឡើងវិញ​ផងដែរ​។​

​មកដល់​ពេល នេះ រាជធានី​ភ្នំពេញ​របស់​យើង​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំន​ចំនួន​៤​កន្លែង​ក្នុងនោះ​រួម​មា ន នៅ​តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់ ភ្លើងស្តុប​នា​ងគ​ង្ហី​ង មាន​ចំនួន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គរ​មាន​មួយកន្លែង​ទៀត ដែល​បាន​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ការ​ចុង​កក្កដា​ឆ្នាំ​២០២០​កន្លងមកនេះ ហើយ​បើតាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​២៥​ទីតាំង​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប​ទៅនឹង ប្រទេសជាតិ មានការ​អភិវឌ្ឍ និង​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​។ យើង​ក៏មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស​៥​មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាន​នឹង​កំពុងបើក​ការដ្ឋាន​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង​។​

​យើង​មាន​សួនច្បារ​សាធារណៈ​ជាច្រើន​កន្លែង ដោយ​សួនច្បារ​វា​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ផងដែរ ដោយហេតុថា ការហាត់​ប្រាណ​ជា​ឱសថ​ដ៏​ស​ក្កិ​សិទ្ធ ក្នុងការ​ព្យាបាល​ជម្ងឺ​គ្រប់​ប្រភេទ ។​

​លោក​ឃួ​ង ស្រេង បាន​ថ្លែងថា​៖​ទាំងអស់នេះ គឺជា​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​ថែរក្សា ពូន​ជ្រំ មិនអោយ​បុគ្គល​ណា ក្រុម ណា​ឬ​បរទេស​ណា​មក​បំផ្លាញ​ទៅវិញ​បានឡើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular