ដោយ: បាយ័ន / សៀមរាប: តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប គឺលោកឧកញ៉ា សៀង ណាំ ផ្តល់អាហាររូបករណ៍ចំនួន៤៦នាក់ មកពីស្រុកក្រឡាញ់ ឱ្យចូលរៀនសកលវិទ្យាល័យអង្គរ។ លោកបានប្រកាសផ្តល់អាហាររូបករណ៍នេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១នេះ នៅក្នុងសណ្ឋាគារស៊ីធីអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
ការផ្តល់ជូននេះគឺសំរាប់សិស្សានុសិស្សក្រីក្រដែលទើបប្រឡងបាក់ឌុបជាប់ មកពីស្រុកក្រឡាញ់ ខេត្តសៀមរាប និង ខេត្តកំពង់ចាម ចំនួន ៤៦ នាក់ បានមកស្នើសុំអាហារូបករណ៍ នៅសាកលវិទ្យាល័យអង្គរ ដែលមានទីតាំងនៅខេត្តសៀមរាប៕