Home កម្សាន្ត ម៉ូ​លីកា មុខរ...

ម៉ូ​លីកា មុខរបរ​កាន់តែ​មាន​ហុងស៊ុយ ក្រោយ​សម្រាល​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​មួយ​

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ខណៈដែល​កូ​វីដ​១៩ នៅ​មិនទាន់​ស្ងាត់​ធ្វើ​ឲ្យ​អ្នកលក់​តាម​Online មួយចំនួន​នៅ​ទ្រឹង​នោះ អតីត​តារាចម្រៀង​ផលិតកម្ម Rock ម៉ូ​លីកា បាន​អះអាងថា ផលិតផល​សម្រក​រប​ស់​នាង​លក់ដាច់​ខ្លាំង​នៅពេលនេះ​តែម្ដង​។ កា​បង្ហាញមុខ​របរកា​ន់​តែ​កាក់កប​នេះ ក្រោយពី​ម៉ូ​លីកា សម្រាល​បានកូន​ស្រី​ម្នាក់​អាយុ​ជាង​៥​ខែ​ឈ្មោះ នុ​ណ ច័ន្ទ​ម៉ូ​នី​តា​។

​ដោយឡែក​ផលិតផល​សម្រក​ដែល​ម៉ូ​លីកា កំពុងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​គឺជា​គ្រាប់​ធម្មជាតិ​១០០% សម្រក​រាង​ដែល​នាង​អះអាងថា មាន​ប្រសិទ្ធភាព​ពី​១០​ទៅ​១៥​ថ្ងៃ​ទៅលើ​ស្រក​បឿ​ក​, ស្រក​ដើមដៃ​, ស្រក​កំភួនដៃ និង​ស្រក​ភ្លៅ​។

​ម៉ូ​លីកា កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​ទៅលើ​នាង​ថែមទៀត នៅពេលដែល​នាង​បាន​ប្រើប្រាស់​ផលិតផល​មួយ​នេះ​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​សម្រក​បាន​រហូត​ដល់​២៥​គីឡូ​ឯ​ណ្ណោះ ក្រោយ​នាង​សម្រាលកូន និង​មិន​ប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​ម៉ូ​លីកា ដែលជា​ម្ចាស់​ហាង​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក ជា​អ្នកលក់​តាម Online លេចធ្លោ​ម្នាក់ ក្រោយ​នាង​បាន​ផ្អាក​អាជីព​ចម្រៀង​ជាង​២​ឆ្នាំ​មក​បុក​លើ​វិ​ស្ស័​យ​អន​ឡាញ​។ អតីត​តារាចម្រៀង Rock រូបនេះ បាន​ដឹក​ដៃ​តារា​សម្ដែង​លោក​ហុង មា​នុ​ណ ហៅ​ឆា​នុ​ន រៀបការ​កាលពី​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០ និង​បាន​សម្រាលកូន កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០ ដែល​ពេលនេះ​នាង​នៅតែ​រក្សាបាន​រូប​សម្រស់​ស្រស់ស្អាត ដូច​កាល​មិនទាន់​មានកូន ពិសេស​គឺ​មិន​ឡើង​ទម្ងន់ ព្រោះ​មាន​ផលិតផល​សម្រក​ជា​ប្រេន​ផ្ទាល់ខ្លួន ”​ចែ​កា Brand” ឬ ”Nk Brand”​។

​នាង​ថា​ផលិតផល​សម្រក​របស់​នាង​លក់​កាន់តែ​ដាច់​ដោយមាន​ទាំង​តារា​ល្បីៗ ជាច្រើន​ដួង ក៏បាន​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​នេះដែរ​។ ម៉ូ​លីកា ដែល​ផ្ដើម​ទុន​ដំបូង​ត្រឹម​៣០០​ដុល្លារ រកស៊ី​លក់​ជើងមាន់​ជ្រក់​តាម Online ឈាន​មករក​ស៊ីធំ​ផ្នែក Cosmetics នោះ​ថា ក្រោយ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​តាម​បំណង ពេលនេះ​មុខរបរ​នាង​កាន់តែ​រីក​ធំ លក់​កាន់តែ​ដាច់​ដែល​អាច​និយាយបានថា កូនស្រី​នាំ​ភាព​ចម្រុងចម្រើន​ដល់​ឪពុកម្ដាយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular