ដោយៈសុផល/ភ្នំពេញ៖ធនាគារ អេស៊ីលីដាបន្តដំណើរទៅមុខឥតឈប់ឈរ ដោយប្តេជ្ញារួមគ្នាជាមួយអតិថិជនរបស់ខ្លួន ក្នុងការអភិវឌ្ឃប្រទេស និងកសាងធនាគារកម្ពុជាមួយនេះ មិនត្រឹមតែជាធនាគារថ្នាក់តំបន់ប៉ុណណោះទេ តែក៏ជាធនាគារលំដាប់ថ្នាក់ពិភពលោក ដែលមានភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព ។ធនាគារ អេស៊ីលីដា តែងគិតពីអតិថិជន ហើយចង់ឲ្យអតិថិជន ទទួលជោគជ័យលើមុខជំនួញ ។
រយៈពេលជាង២៩ឆ្នាំហើយដែលធនាគារអេស៊ីលីដាបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពទទួលខុសត្រូវដែលធនាគារមួយនេះតែងស្តាប់អតិថិជនខ្លួនហើយឆ្លើយតបនឹងសេចក្តីរបស់ពួកគេបានយ៉ាងឆាប់រហ័ស។ជាក់ស្តែងពេលនេះធនាគារអេស៊ីលីដាបានអភិវឌ្ឍន៍នូវរូបរាងថ្មីអេស៊ីលីដាម៉ូបាលស្របតាមការវិវឌ្ឍរបស់ខ្លួនដែលជាធនាគារឌីជីថលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អេស៊ីលីដាម៉ូបាលមានសេវាជាង៥០សម្រាប់ប្រតិបត្តិការនិងមានលក្ខណៈទំនើបងាយស្រួលលឿនជាពិសេសអតិថិជនអាចប្រើអេស៊ីលីដាម៉ូបាលនេះដោយមិនគិតថ្លៃសេវាប្រចាំខែដកប្រាក់តាមម៉ាស៊ីនអេធីអឺមនិងផ្ទេរប្រាក់ទូទាំងប្រទេសដោយមិនអស់ថ្លៃសេវាថែមទៀត។មិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចផ្ទេរប្រាក់ឬដាក់ប្រាក់ចូលគណនីវ៉លឡេតបានរហូតដល់ ៤០លានរៀល ឬ ១០០០០ដុល្លារ។
អេស៊ីលីដាម៉ូបាល App ថ្មីនេះ មាននិមិត្តរូបបក្សីសួគ៌ជាសម្គាល់ ហើយមាន ៣ពណ៌ រួមមាន៖១៖ ពណ៌ស អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)។២៖ ពណ៌មាស គុណតម្លៃ និងគុណភាព។៣៖ពណ៌ខៀវទឹកប៊ិក សាមគ្គីភាព ស្ថិរភាពនិងសុវត្ថិភាពរីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាលនិងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព។
សម្រាប់ប៊ូតុងអេស៊ីលីដាម៉ូបាល App ថ្មីនេះ ត្រូវបានរចនាឡើងល្អឥតខ្ចោះសាកសមនឹងអតិថិជនឆ្លាតវៃប្រើប្រាស់លឿន រហ័ស មិនចាំយូរ ដូចជា៖បង់ថ្លៃទឹក-ភ្លើង បង់ថ្លៃសំរាម ទូទាត់វិក្កយបត្ររួម, បញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃ, ផ្ទេរប្រាក់, ផ្សារអនឡាញ (ទិញទំនិញតាមអនឡាញ),ទូទាត់តាមQR,ពិនិត្យមើលសមតុល្យគណនី,ដាក់ប្រាក់បញ្ញើមានកាលកំណត់ថ្មីដាក់ប្រាក់បញ្ញើមានកាលកំណត់,សំណើសុំឥណទាននិងដកប្រាក់តាម ATM ។
QR Code អេស៊ីម៉ូបាលមិនត្រឹមតែអាចទូទាត់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេតែថែមទាំងអាចទូទាត់ នៅប្រទេសថៃទៀតផង។
ចំពោះអត្ថប្រយោជន៍អេស៊ីលីដាម៉ូបាលAppថ្មីនេះរួមមាន៖ផ្តល់ភាពងាយស្រួលរហ័សទាន់ចិត្តនិងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈសេវាអេស៊ីលីដាម៉ូបាល។កាត់បន្ថយការចំណាយនិងសន្សំពេលវេលាដោយមិនចាំបាច់ធ្វើដំណើរមកកាន់ការិយាល័យធនាគារអេស៊ីលីដាភីអិលស៊ី។អាចពិនិត្យមើលព័ត៌មានគណនីនិងធ្វើប្រតិបត្តិការផ្ទេរប្រាក់ទូទាត់បញ្ចូលទឹកប្រាក់ទូរស័ព្ទឬទូទាត់ថ្លៃទំនិញសេវាកម្មតាមរយៈQRCodeនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាតាមរយៈទូរស័ព្ទចល័តផ្ទាល់ខ្លួន។កាត់បន្ថយហានិភ័យទាក់ទងនឹងការនាំសាច់ប្រាក់តាមខ្លួនសម្រាប់ធ្វើការទូទាត់រួមទាំងការរាប់លុយលើសខ្វះនិងលុយក្លែងក្លាយជាដើម។អាចមើលព័ត៌មានមួយចំនួនទាក់ទងនឹងធនាគារអេស៊ីលីដាភីអិលស៊ីដូចជា៖មើលទីតាំង,អត្រាប្តូរប្រាក់,ពាណិជ្ជកម្ម,លក្ខខណ្ឌសុវត្ថិភាព,របៀបប្រើប្រាស់,និងព័ត៌មានរបស់ធនាគារអេស៉ីលីដាជាដើម។មានឱកាសប្រើប្រាស់ផលិតផលសេវាកម្មផ្សេងៗរបស់ធនាគារអេស៊ីលីដាភីអិលស៊ី។ទទួលបានការផ្តល់ជូនពិសេសពីដៃគូធនាគារអេស៊ីលីដាជាច្រើនកន្លែង។
សូមជម្រាបថាធនាគារអេស៊ីលីដាបន្តដំណើរទៅមុខឥតឈប់ឈរដោយប្តេជ្ញារួមគ្នាជាមួយអតិថិជនរបស់ខ្លួនក្នុងការអភិវឌ្ឃប្រទេស និងកសាងធនាគារកម្ពុជាមួយនេះ មិនត្រឹមតែជាធនាគារថ្នាក់តំបន់ប៉ុណោះ្ណទេ តែក៏ជាធនាគារលំដាប់ថ្នាក់ពិភពលោក ដែលមានភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។ ធនាគារ អេស៉ីលីដា តែងគិតពីអតិថិជន ហើយចង់ឲ្យអតិថិជន ទទួលជោគជ័យលើមុខជំនួញ។ ធនាគារខ្មែរមួយនេះ តែងប្រកាន់ខ្ជាប់នូវទស្សនៈ អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកដុះដាល លូតលាស់ ជាមួយគ្នា៕Ph