ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងឃុំស្អាងភ្នំ ឃុំក្រាំងយ៉ូវកោះខ្សាច់ទន្លា និង ឃុំព្រែកគយចំនួន៤០០គ្រួសារ បានទទួលអំណោយ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី តាមរយៈតំណាងដ៏ខ្ពង់ខ្ពស់ពីលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្អាង

ការចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង៤ឃុំបានធ្វើឡើង នៅព្រឹកថ្ងៃទី០៧ខែមករាស្ថិតនៅវត្តធនមន្តស្ថិតក្នុងភូមិទួលសូភី ឃុំព្រែកគយ។

សូមជម្រាបថាក្នុងចំនោមប្រជាពលរដ្ឋទាំង៤០០គ្រួសារ មានប្រជាពលរដ្ឋ១ ០០គ្រួសារមកពីឃុំស្អាងភ្នំ។

ថ្លែងក្នុងពិធីចែកអំណោយនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ និងបានបញ្ជាក់ថាការជួយនេះគឺពុំមានរើសអើងនិន្នាការនយោបាយនោះទេ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រុញឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព  នឹងរក្សាកាពារពីជំងឺកូវីត១៩ ជាពិសេសទីណាមានទុក្ខ ទីនោះមានសម្តេចតេជោទៅជួយ ទីណាមានទុក្ខទីនោះមានគណបក្សប្រជាជនកម្ពុជាទៅជួយ ទីណាមានទុក្ខ គឺទីនោះមានក្រុមការងារគណបក្សប្រជាជនកម្ពុជាទៅជួយ 

សូមជម្រាបថាមុនពេលលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែកអំណោយនៅឃុំព្រែកគយឯកឧត្តក៏បានចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៥ រួចហើយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular