ដោយៈសុផល/ភ្នំពេញ៖មីកញ្ចប់ជាអាហារពេញនិយមមួយប្រភេទដែលត្រូវគេទទួលស្គាល់និងបរិភោគជុំវិញពិភពលោក។តើមីកញ្ចប់មានគុណប្រយោជន៍អ្វីខ្លះដល់អ្នកបរិភោគ?
មីកញ្ចប់ ផ្តល់គុណប្រយោជន៍ជាច្រើនដល់អ្នកបរិភោគ។ មីកញ្ចប់ មានផ្ទុកនូវសារធាតុចញ្ចឹមសម្រាប់សារពាង្គ កាយ មានរសជាតិឆ្ងាញ់ មានសុវត្ថិភាពមានភាពងាយស្រួលក្នុងការចម្អិន មានតម្លៃសមរម្យ និងអាចរក្សាទុកបានយូរ។ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Health Benefit Times។
ជាក់ស្តែង មីជាតិ ដែលជាផលិតផលរបស់ក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិត ឡើងដោយមានការត្រួតពិនិត្យត្រឹមត្រូវ ស្របតាមស្តង់ដារអន្តរជាតិ។មីជាតិត្រូវបានទទួលស្គាល់ដោយក្រសួង សុខាភិបាល និងស្ថាប័នពាក់ពន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលមកដល់ពេលនេះមីជាតិជាមីកញ្ចប់តែមួយគត់តំណាងឲ្យប្រទេសកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយសមាគមន៍ពិភពលោកមួយនេះ។
មីជាតិ មានផ្ទុកនូវសារធាតុចិញ្ចឹមដូចជា សូដ្យូមអ៊ីដ្រូសែន កាបូណាត ប៉ូតាស្យូមកាបូណាត វីតាមីនអ៊ី និងប្រូ តេអ៊ីន ដែលមាននាទីទ្រទ្រុងដល់សារពាង្គកាយ។ សម្រាប់រសជាតិ មីជាតិ ត្រូវបានផលិតដោយសម្បូរបែប ស្របតាមតម្រូវការ និងការនិយមរបស់អតិថិជន ក្នុងនោះ មាន រសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់។
ការផលិត មីជាតិ ត្រូវបានអនុវត្តដោយប្រើប្រាស់ម៉ាស៊ីននិងបច្ចេកទេសទំនើបចុងក្រោយពីប្រទេសជប៉ុន។ ដំណើរការផលិតធ្វើឡើងក្នុងបន្ទប់បិទជិត បំពាក់ដោយប្រព័ន្ធអនាម័យ និងសុវត្ថិភាពខ្ពស់។ រីឯ ការវេចខ្ចប់ត្រូវបានរចនាឡើងដោយផ្តោតលើគុណភាព និងភាពស្រស់ស្អាត។ សម្បកវេចខ្ចប់មានភាពរឹងមាំ ធានាបានការរក្សាគុណភាពផលិតផល ភាពស្រស់ថ្មី និងរស់ជាតិឲ្យនៅភាពដើម។
ការចម្អិនមីជាតិ មានភាពងាយស្រួល។ ក្រៅពីយកទៅស្រុះ ឬឆុងជាមួយម្សៅស៊ុបរសជាតិ មីជាតិ ក៏សាកសមសម្រាប់ការចម្អិនតាមចំណូលចិត្តផ្សេងៗ ដូចជា ស្រុះ ឆា និងបំពង ជាដើម។ល។ មីជាតិ តែងតែយកចិត្តទុកដាក់លើគុណភាពផលិតផល តម្រូវការអតិថិជន និងភាពច្នៃប្រឌិតថ្មី។ តើមីជាតិមានអ្វីថ្មីបន្តទៀត? កុំភ្លេចតាមដានក្នុងពេលឆាប់នេះ៕Ph