Home ព័ត៌មានសំខាន់ៗ សហភាព​អឺរ៉ុប ...

សហភាព​អឺរ៉ុប និង​ស៊ី​ដា ឧបត្ថម្ភ​ជាង ៥០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩

ដោយៈ​សុផល / មណ្ឌលគិរីៈ ដើម្បី​ចូលរួម​កាត់បន្ថយ ផល​លំបាក​របស់ សហគមន៍ ដែល​រង​ផលប៉ះពាល់ ដោយ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ សហភាព​អឺរ៉ុប (EU) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida) បាន​ជួយ​ដល់ ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ចំនួន ៣.៦២៦ គ្រួសារ នៅ​ខេត្ត​មណ្ឌល​គី​រី តាមរយៈ​ការ​ឧ​បត​ម្ភ ជា​ស្បៀងអាហារ ដែលមាន​តម្លៃ ប្រមាណ​ជា ៥០ ម៉ឺន​ដុល្លារ​។​

​ប្រជាជន​ជាង ៣ ពាន់​គ្រួសារ​នេះ បានទទួល​ស្បៀង​ឧបត្ថម្ភ ដូចជា អង្ករ​ជាង ៤២ តោន អំបិល​ជាង ៥ តោន ស្ករ​ជាង ៥ តោន ព្រមទាំង​ទឹកត្រី សាប៊ូ​លាងដៃ និង​សាប៊ូ​លាងចាន ដែល​ជំនួយ​ឧបត្ថម្ភ​នេះ ជួយ​បន្ថយ​ផល​លំបាក របស់​ពួកគាត់​។​

​ការចែកជូន​ស្បៀងអាហារ គ្រឿងទេស និង​សម្ភារៈ​អនាម័យ​ទាំងនេះ ដែលមាន​តម្លៃ ជា​ទឹកប្រាក់​សរុប ចំនួន ៥០.៨៣៦,៥៨ ដុល្លារ​អាមេរិក នាពេល​ថ្មីៗ​នេះ នៅតាម​តំបន់​ដាច់ស្រយាល ក្នុង​សហគមន៍ តំបន់ការពារ ធម្មជាតិ ចំនួន ១៤ ក្នុង​ដែនជម្រកសត្វព្រៃ ស្រែ​ពក និង ភ្នំ​ព្រេច ដែលជា​តំបន់​ការពារ ធម្មជាតិ​គាំទ្រ ដោយ​អង្គការ WWF​។​

​ការឆ្លើយតប​ទៅនឹង​ការរង​ប៉ះពាល់ ដោយ​កូ​វីដ​-១៩​នេះ គឺជា​ចំណែក​មួយ នៃ​ការប្តេជ្ញាចិត្ត រយៈពេល​វែង ក្នុង​ការបន្ត​ការគាំទ្រ ដល់​សុខុមាលភាព របស់​សហគមន៍​មូលដ្ឋាន និង​ជួយ​សហគមន៍ ងាយ​រងគ្រោះ ដែល​ពឹង​អាស្រ័យ លើ​ព្រៃឈើ ក្នុងការ​គ្រប់គ្រង​ព្រៃឈើ ប្រកបដោយ​និរន្តរភាព ក្រោយ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ៕/V​

សហភាព​អឺរ៉ុប និង​ស៊ី​ដា ឧបត្ថម្ភ​ជាង ៥០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩

សហភាព​អឺរ៉ុប និង​ស៊ី​ដា ឧបត្ថម្ភ​ជាង ៥០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩

សហភាព​អឺរ៉ុប និង​ស៊ី​ដា ឧបត្ថម្ភ​ជាង ៥០ ម៉ឺន​ដុល្លារ ជួយ​ដល់​សហគមន៍ រង​ផលប៉ះពាល់ ពី​ជំងឺ​កូ​វីដ​-១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular