Home ព័ត៌មានជាតិ សន្តិសុខ ជាង​ផ្សារ​២​ន...

ជាង​ផ្សារ​២​នាក់​ដែល​គាស់​តូប​ប្តូរប្រាក់​ព្រោះ​ដាច់​លុយ​ពេក ហើយ​កម្រៃ​ចាយ​មិន​គ្រប់​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ជាង​ផ្សារ​២​នាក់ ដែល​គាស់​តូប​ប្តូរប្រាក់ ព្រោះ​ដាច់​លុយ​ពេក ហើយក​ម្រែ​ចាយ​មិន​គ្រប់​។ គឺ​គាត់​លួច​លុយ​១.៥០០.០០០​រៀល​។ ប៉ុន្តែ​គេចខ្លួន​បាន​១​ភ្លែត ត្រូវ​នគរបាល​ស្រុក​ភ្នំស្រុក​ឆែក​កាម​រ៉ា​សុវត្ថិភាព រួច​ឈានដល់​ឃាត់ខ្លួន ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១​។​

​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់ មាន​៖ ១/​ឈ្មោះ​មុំ ស៊ី​ង ហៅ រស្មី ភេទ​ប្រុស​អាយុ​២០ ឆ្នាំ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា​កម្មករ​ផ្សារ​ហ៊ុយ​ឡេង ។​២/​ឈ្មោះ ជិន ដា​រ៉ា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្រះ​ឈូក​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាង​ដែក និង​ជាជាង​កា​ម៉ា​រ៉ា​សុវត្ថិភាព ។​

​មុនពេល​កើតហេតុ​នោះ ជនសង្ស័យ​២​នាក់​នេះ​និង​បក្ខពួក​៣​នាក់​ទៀត នៅពេល​យប់​បាន​លួច​គាស់​ទូល​ក់មាស​ប្តូរ​លុយ​ក្នុង​ផ្សារ​ហ៊ុយ​ឡេង ស្ថិតក្នុង​ភូមិ​ស្រះ​ឈូក​ខាងលិច ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក របស់ ម្ចាស់​ឈ្មោះ លី ស្រីមុំ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក យក​អស់​លុយ​ចំនួន​១.៥០០.០០០​រៀល រួច​គេចខ្លួន​។​

​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ហើយ​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​បាន​ចុះ​សើ​ប​អង្កេត ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ នៅ​៣​នាក់​ទៀត ។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុន ធឿន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ៖ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពួកខ្លួន​និង​បក្ខពួក​បាន​លួច​គាស់​ទូល​ក់មាស​ប្តូរ​លុយ​នោះ​មែន ព្រោះ​ខ្វះ​លុយ​ចាយ ហើយ​លុយ​ប្រាក់​ឈ្នួល​ចាយ មិន​គ្រប់​។​

​យោង​បណ្តឹង​និង​ចម្លើយសារភាព​ស៊ីសង្វាក់​គ្នា ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular