Home ព័ត៌មានអន្តរជាតិ ជប៉ុន​ប្រកាស​...

ជប៉ុន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​នៅ​តំបន់​តូ​ក្យូ នៅពេល​ការ​ឆ្លងកូវី​ដ​១៩​កើនឡើង​

ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​ដាក់​ទីក្រុង​តូ​ក្យូ​និង​តំបន់​ក្បែរ​ខាង​ចំនួន​៣​ក្នុងស្ថានភាព​គ្រាអាសន្ន នៅពេល​ការឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​បន្ត​កើនឡើង និង​ដល់​កំរិត​ខ្ពស់​​បំផុត​គឺ​២.៤៤៧​នាក់​នៅក្នុង​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​០៧​មករា​។​

​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា បាន​ចេញ​ការប្រកាស​នេះ​នៅ​ការិយាល័យ​នៃ​ក្រុម​ការងារ​រដ្ឋាភិបាល​សំរាប់​វីរុស​កូរ៉ូណា​។​ស្ថានភាព​គ្រាអាសន្ន​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​សុក្រ​ទី​៨​មករា​រហូត​ដល់​ថ្ងៃ​០៧​កុម្ភៈ​។​វា​នឹង​តំរូវ​អោយ​ភោជ្ជ​នី​យដ្ឋា​ន​និង​បា បិទ​នៅ​ម៉ោង​៨​យប់ ហើយ​ប្រជាជន​នៅក្នុង​ផ្ទះ​និង​ជៀសវាង​ហ្វូងមនុស្ស តែ​នឹង​មិន​មាន​ការពិន័យ​ចំ​ពោះ​អ្នករំលោភ​ទេ​។​

​ដោយសារ​ថ្លឹងថ្លែង​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច ផ្សារ​លក់ដូរ​និង​សាលារៀន​នឹង​បន្ត​បើក នៅពេល​រោងភាពយន្ត សារមន្ទីរ និង​ព្រឹត្តិការណ៍​ដ៏​ទៃ​ទៀត​នឹង​ត្រូវ​ស្នើ​អោយ​បន្ថយ​អ្នក​ចូល​ទស្សនា​។​

​លោក​ស៊ូ​ហ្កា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រោយ​ការប្រកាស​ថា​« ខ្ញុំ​មាន​ជំនឿ​ថា​យើង​អាច​ជម្នះ​វា តែ​ខ្ញុំ​ត្រូវតែ​ស្នើសុំ​អ្នក​រាល់គ្នា​អត់ទ្រាំ​នឹង​ជីវិត​រឹតត្បិត​មួយ​រយៈពេល​»​។​

​លោក​បាន​សន្យា​ផ្តល់​ជំនួយ​បន្ថែម​សំរាប់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ និង​ថា​យោធា​ជប៉ុន​ត្រៀមខ្លួន​ជួយ​៕

​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ប្រកាស​ដាក់​ក្រុង​តូ​ក្យូ​និង​តំបន់​ក្បែរ​ខាង​៣ ក្នុងស្ថានភាព​គ្រាអាសន្ន ដោយសារ​វីរុស​កូរ៉ូណា​កើនឡើង​។​គ្រាន់​តែ​មួយ​ថ្ងៃ​០៧​មករា មនុស្ស​២.៤៤៧​នាក់​ឆ្លងកូវី​ដ​១៩​នៅ​តូ​ក្យូ​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular