យុវជន​ម្នាក់ ឆ្លង​ចរន្ត​ភ្លើង ឆក់​ស្លាប់ នៅពេល​កំពុង​ឆក់​ត្រី​

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់​ស្ពឹៈ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង នៅពេល​យុវជន​នោះ បាន​កំពុង​ឆក់​ត្រី ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច កាលពី​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១​។​

​មន្ត្រីនគរបាល ស្រុក​ភ្នំស្រួច បានឱ្យដឹងថាៈ យុវជន​ដែល​ស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង​នោះ មានឈ្មោះ លី ហូ​វ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ មូលហេតុ​ឆ្លង​ចរន្ត​ភ្លើង នៅពេល​កំពុង​ឆក់​ត្រី ទើប​បណ្តាលឱ្យ​ឆក់​ស្លាប់ ភ្លាមៗ​នៅនឹងកន្លែង តែម្តងទៅ​។​

​ក្រោយ​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់ថា យុវជន​នោះ បាន​ស្លាប់​ដោយសារ​ការ​ឆក់​ខ្សែភ្លើង ពិតប្រាកដ​មែន ព្រោះ​សាកសព ពុំមាន​ស្លាកស្នាម​អ្វី នៅលើ​ខ្លួន ដែល​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​៕/V​

យុវជន​ម្នាក់ ឆ្លង​ចរន្ត​ភ្លើង ឆក់​ស្លាប់ នៅពេល​កំពុង​ឆក់​ត្រី​យុវជន​ម្នាក់ ឆ្លង​ចរន្ត​ភ្លើង ឆក់​ស្លាប់ នៅពេល​កំពុង​ឆក់​ត្រី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular