អំណោយ​ជា​អង្ករ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ​ត្រូវបាន​បែងចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៧២០​គ្រួសារ​នៅ​ស្រុក​កំចាយមារ​បន្ថែមទៀត

ព្រៃវែង​៖​លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្តុ​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​នា​ព្រឹក​ថ្ងៃទី ៧​ខែ មករា ២០២១​នេះ​បាន​អញ្ជើញ​នាំយក​អង្ករ​ជា​អំណោយ​ដ៏​ថ្លែ​ថ្លា​របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោកជំទាវ​ទៅ​ចែកជូន​បង ប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្វះខាត​ខាង​ជីវភាព​ចំនួន ៧២០ គ្រួសារ​បន្ថែមទៀត​នៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង ។

​នៅក្នុង​ឱកាស​នោះ​លោក ស្តើង សុខុម បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​និង​ការគិតគូ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​។​លោក​បន្ថែមថា​សម្ដេច​និង លោកជំទាវ​តែងតែបាន​គិតគូ​ខ្វាយខ្វល់​រក​គ្រប់​វិធី​ដោយ​ខិតខំ​ធ្វើការ​គាងគរ​ជំនួយ​ពី​សប្បុរសជន​យកមក​ជួយ​បងប្អូន​ទាំង​ដែល​កំពុង​ជួប​ការលំបាក​ខាង​ជីវភាព​ក៏ដូចជា​ការ ស្វែងរក​ប្រ​ផ​ព​ជំនួយ​ដើម្បី​អភិវឌ្ឍន​៦​ភូមិ​ឃុំ​របស់​បងប្អូន​តាមរ​យៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ក៏ដូចជា​ស្រុក​កំចាយមារ​របស់​យើង​ទទួលបាន​នូវ​សមិទ្ធិផល​សង្គម​យ៉ាងច្រើន​ពីស​ម្តេច​ក្រឡាហោម​និង​លោកជំទាវ ដូចជា​ផ្លូវថ្នល់ អគារសិក្សា អគារ​មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និង ទាក់ទាញ​វិនិយោគ​មក​បង្កើត​រោង ចក្រ​បង្កើត​ការងារ​ធ្វើ​ជូន​ដល់​បងប្អូន​ទៀតផង ។ លោក​បន្តថា​សម្តេច​និង​លោកជំទាវ​មាន​ទម្លាប់​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជា​រៀងរហូត​មកហើយៗ​ក៏​នៅតែ​បន្ត​ប្រពៃ ណី​នេះ​ទៀត​ជាក់ស្តែង​ថ្ងៃនេះ​បងប្អូន​ជួប​ការលំបាក​ខ្វះខាត​ជីវភាព​ដោយសារតែ​កូ​វីដ​១៩ ទោះបី​រាជរដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​ប្រចាំខែ​ក៏ដោយ តែ​សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ​នៅតែ​ខិតខំ​ជួយឧបត្ថម្ភ​ជា​អង្ករ​និង​គ្រឿងឧបភោគ​បរិ​ភោ​ប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ។ ប្រជាជន​មានការ​លំ បាក​តែងមាន​វត្តមាន​សម្តេច​និង​លោកជំទាវ​ជានិច្ច ។​

​លោក ស្តើង សុខុម ក៏បាន​លើកឡើងថា​ថ្វីត្បិតតែ​នេះ​ជា​អំណោយ​តិចតួច​តែ​វា​បាន​ជួយ​រំលែក​ការលំបាក​របស់​បងប្អូន​មួយចំណែក​ផងដែរ​,​បញ្ហាសំខាន់​បងប្អូន​ក៏ត្រូវ​ខិតខំ ប្រកបមុខរបរ​ធ្វើស្រែ​ចំការ ដាំ​បន្លែបង្កា និង ច​ញ្ជឹ​ម​សត្វ បន្ថែមទៀត​ដើម្បី​ជួយ​លើក​កំពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន ។ លោក​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​ក៏បាន​ប្រាប់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ដឹងផង​ដែរ​ថា​ទន្ទឹមនឹង​រោងចក្រ​មួយចំនួន​ត្រូវបាន​ផ្អាក​និង​ភ្ជួរ​ការងារ កម្មករ និយោជិត​មួយចំនួន​ត្រូវ​បាត់ បង់​ការងារ​នៅ​ទីក្រុង​រាជរដ្ឋាភិបាល​ក៏បាន​ទម្លាក់​ថវិកា​មកកាន់​ទី​ជនបទ​ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​តាមរយៈ​ការ​ស្ថា​រ​ប្រឡាយ​លើក​ទំនប់​ជាដើម​ដូចនេះ​បងប្អូន​ក៏​អាច​ស្វែងរក​ការងារ​ទាំងនោះ​ធ្វើ​ផងដែរ​។​

​លោក ស្តើង សុខុម ក៏បាន​លើកឡើង​ផងដែរ​ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​បុ​ព្ថ​ហេតុ​ជាតិ​និង​ប្រជាជន ,​បន្ទាប់ពី​នាំ​ប្រទេស​ចេញផុត​សង្គ្រាម​និង​ទទួលបាន​សុខសន្តិភាព​ពេញលេញ​នៅ​ឆ្នាំ ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានធ្វើ​ការវិនិយោគ​យ៉ាងច្រើន​ទៅលើ​ការកសាង​ផ្លូវជាតិ​សំខាន់ៗ ប្រព័ន្ធធារាសាស្ត្រ​ធំៗ អគារសិក្សា​សាលារៀន​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​។​គោលបំណង​នៃ​ការវិនិយោគ នេះ​គឺ​រាជរដ្ឋាភិបាល​ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជនមាន​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​តាម​រយៈ​ធ្វើ​ការតភ្ជាប់​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស​ដោយបាន​ស្ថាបនា​ផ្លូវជាតិ​ផ្លូវថ្នល់​និង ផ្លូវលំ​រាប់ពាន់​គីឡូម៉ែត្រ​ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​បង​ប្អូន​ធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ក្នុងការ​ប្រកប​រប​ររ​ក​ទទួលទាន​ដែល​ផ្តល់នូវ​ការ ចំណេញ​ពេលវេលា​និង​ថវិកា ។ លោក ស្តើង សុខុម បាន​បន្តថា​រាជរដ្ឋាភិបាល​មិន​ត្រឹម​ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ​រាជរដ្ឋាភិបាល​នូវបាន​ត​ភ្ជាប់​ផ្លូវជាតិ​សំខាន់ៗ​ជាមួយ ប្រទេសជិតខាង​ក្នុង​គោលបំណង​ផ្តល់​ឲ្យ​បងប្អូន​អាចធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​ជាមួយ​ប្រទេសជិតខាង​និង​ការស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ផងដែរ​។​ទាំងនេះ​គឺ​ដើម្បី​ជំរុញ កំណើនសេដ្ឋកិច្ច​ជាតិ​ផង និង ជំរុញ​លើក​កំពស់​ប្រាក់ចំណូល​របស់​ប្រជាជន​ផង ។​

​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​លើក​ឡើងជា​សំណួរ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ខិតខំ​កសាង​សាលារៀន​និង​រុញ​សាលារៀន​ទៅ​ខិតជិត​ផ្ទះ​ប្រជាជន ? គោលបំណង​សំខាន់បំផុត​របស់​រាជ​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ចង់​ឲ្យ​កូនចៅ ប្រជាជន​យើង​បាន​ចូល​សាលារៀន​,​ចង់​ឲ្យ​ប្រជាជនមាន​ចំណេះដឹង​ចំណេះធ្វើ​និង​មាន​សម​ត្តភាព​ជំនាញ​ជា​ធនធានមនុស្ស​របស់​ជាតិ ។​លោក​បាន​ពន្យល់​ទៀតថា​ប្រទេស អភិវឌ្ឍន៍​ទាំងអស់​នៅលើ​ពិភពលោក​រីកចំរើន​ទៅបាន​គឺ​អាស្រ័យ​លើ​ធនធានមនុស្ស​ដូចនេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​កំណត់ថា​ធនធានមនុស្ស​គឺជា​អាទិ​ភាព​ទី​១​។​លោក​បន្តថា​ប្រទេស​ដែលមាន​ធនធានធម្មជាតិ​សំបូរបែប​មិន​ប្រាក​ដ៏​ថា​ជា​ប្រទេស​អ្នកមាន​នោះទេ ,​ផ្ទុយទៅវិញ​ប្រទេស​ដែល​គ្មាន​ធនធានធម្មជាតិ​ក៏​មិន​ប្រាកដថា​ជា​ប្រទេស ក្រ​ដែរ ។ តាម​វិទ្យាសាស្ត្រ​សង្គម​បានកំណត់​អាទិភាព​ទៅលើ​វិស័យ​ធនធានមនុស្ស​,​ធនធាន​ទាំងឡាយ​ដែល​មនុស្ស​អាច​ជ្រើសរើស​យកមក​ដើម្បី​ធ្វើជា​ដើមទុន​ដើម្បី​ការរីក ចម្រើន​ឬ​អភិវឌ្ឍន៍​ប្រទេស​ទៅបាន​,​ធនធានមនុស្ស​បានក្លាយ​ជា​ធនធាន​សំខាន់​ជាងគេ​ទាំងអស់ ។ នៅពេលដែល​ប្រទេសជាតិ​សម្បូរ​ទៅដោយ​ធនធានមនុស្ស​ប្រទេសជាតិ ក៏​នឹង​រីកចំរើន​ហើយ​ប្រជាពលរដ្ឋ​ក៏មាន​ជីវភាព​ធូរធា ។

​សរុប​មកវិញ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​បាន​វិនិយោគ​និង​ជំនួយ​ឬ​អំណោយ​របស់​ថ្នាក់ដឹកនាំ​បានផ្តល់​មក​កាន់​ទីជនបទ​របស់​យើង​គឺមាន​បំណង​តែមួយគត់​គឺ​ផ្តល់​ឱ​កា ស​សម្រាប់​បងប្អូន​ពង្រឹង​សម​ត្តភាព​ទាញយក​ភាព​ចំណេញ​ពី​សមិទ្ធផល​ទាំងនោះ​តាមរយៈ​ការចេះ​ប្រើ​ធនធាន​និង​សម​ត្តភាព​ដែល​ខ្លួន​មាន​ច្នៃ​ចេញ​ជា​ផលចំណេញ​ស​ម្រា ប់​គ្រួសារ​និ​មួយៗ ។ ដូចនេះ​មាន​សាលារៀន​ហើយ​ត្រូវបញ្ជូន​កូន​ចូល​សាលារៀន ,​មាន​ប្រព័ន្ធធារាសាស្ត្រ​ត្រូវខិតខំ​បង្កបង្កើនផល ចិញ្ចឹមសត្វ ចិ​ញ្ជឹ​ម​ត្រី ។​លោក​បាន​បន្តថា ការវិនិយោគ​ទៅលើ​ការកសាង​សមិទ្ធផល​សង្គម​នេះ​គឺជា​ការបែងចែក​ផលទុនជាតិ​ប្រកបដោយ​សម​ធ៌​ម​បំផុត​,​បញ្ហា​វា​ស្ថិតនៅលើ​បងប្អូន​ដែល​ត្រូវ​ពង្រឹង​សម​ត្តភាព​ទាញយក​ផលចំណេញ​ពី​សមិទ្ធផល​សង្គមជាតិ​ដែល​រាជរដ្ឋាភិបាល​និង​សប្បុរសជន​បាន​កសាងឡើង​។ ដូចនេះ​បងប្អូន​ត្រូវ​ប្រឹង​ជួយ​ខ្លួនឯង​ឲ្យ​បាន​រាជរដ្ឋាភិបាល​ក៏ដូចជា​សប្បុរស ជន​បានផ្តល់​ឱកាស​សម្រាប់​ប​ង​ប្អូន​ហើយ ។ ក្រៅពី​ខិតខំ​កសាង​សមិទ្ធផល​សង្គម​សំខាន់ៗ​រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ទាំង​ក៏​នូវបាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សុខ មាល​ភាព និង ជីវភាព​រស់នៅ​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​ទាំងអស់​នៅពេល​បងប្អូន​ជួប​ការលំបាក ។

​ដោយ​ពិធី​ធ្វើឡើង​ចំ​ថ្ងៃ ៧ មករា ២០២១ ជា​ថ្ងៃ​ខួប ៤២ ឆ្នាំ​ទិវា​ជ័យជម្នះ ៧ មករា លោក ស្តើង សុខុម បាន​រំលេច​នូវ​អ​ន្ថ​ន័យ​ទិវា​ជ័យជម្នះ​៧​មករា​ដោយបាន​ចាត់ទុកថា​ថ្ងៃ ៧ មករា គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​ឲ្យ​រស់រានមានជីវិត​ឡើងវិញ​បាន​ទាន់ពេលវេលា​ហើយ បើក​ឡើង​នូវ​សករាជ​ថ្មី​របស់​កម្ពុជា​គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

​លោក ស្តើង សុខុម បាន​បន្តថា​៖​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​លើស​៤២ ឆ្នាំ​ឡើង​សុទ្ធតែ​ធ្លាប់បាន​ឆ្លងកាត់​នូវ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​អ្នកជំនាន់ក្រោយ ខ្លះ​បាន​ស្តាប់​រឿងនេះ​តាមរយៈ​ឪពុកម្តាយ ឬ ជីដូន​ជីតា​និទាន​ប្រាប់​បែរ​ចាត់ទុកថា​ជា​រឿងនិទាន​ឬ​គ្រាន់តែ​ជា​រឿង​ប្រលោមលោក ។ ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់ របប​នេះហើយ​នៅ​រស់រានមានជីវិត​បា​ន​ពណ៌នា​របប​នេះ​ថា​ជា​វាលពិឃាត​ជា​ឋាន​រក​ឬ​ជា​គុក​ឥត​ជញ្ជាំង ។ ដោយសារតែ​សម័យ​នោះគេ​ប្រើ​មនុស្ស​ដូច​សត្វ​ធាតុ​យក​មនុស្ស ទៅ​អូស​រទេះ អូស​នង្គ័ល​ជំនួស​គោ ក្របី បង្ខំ​ប្រជាជន​ឲ្យ​ធ្វើ​ការតាំង​ពីថ្ងៃ​រះ​រហូត​ដល់ពេល​ថ្ងៃ​លិច ដោយ​បង្អត់អាហារ ឬ​ផ្តល់​តែ​ទឹក​បបរ​ដែលមាន​គ្រាប់​អង្ករ​តិចតួច​សម្រាប់ ជា​អាហារ ។ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវបាន​បង្ខំ​ឱ្យ​បោះបង់ចោល​សាសនា វប្ប​ធ៌​ម ប្រពៃណីជាតិ គ្មាន​ការអប់រំ គ្មាន​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គ្មាន​សេចក្តីស្រឡាញ់ រវាង​ឳ​ពុក​ម្តាយ និង​បងប្អូន ។ ពេលនោះ​កុំ​និយាយ​ដល់​សិទ្ធិមនុស្ស​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ក៏​គ្មាន​ផង​ជីវិត​ប្រជាជន​អន់​ជាង​សត្វ​ធាតុ​ទៅទៀត ។

​លោក ស្តើង សុខុម បាន​បន្តថា​ហេតុដូចនេះ​ហើយ​បាន​ប្រជាជន​កម្ពុជា​ដែល​នៅ​សេសសល់​ពី​ការស្លាប់​បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ដែល​បានសម្លាប់​មនុស្ស​អស់​ជាង ៣ លាន​នាក់ បាន​ប្រសិទ្ធ​នាម​ថ្ងៃ​ជ័យជម្នះ ៧ មក​រាជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន ,​ជ័យជម្នះ ៧មក​រាជា​មូលដ្ឋានគ្រឹះ​នៃ​ការកកើត ឡើងវិញ​និង​ការរីកចម្រើន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែលជា​គុណ​តម្លៃ​សម្រាប់​សង្គមជាតិ​,​បើ​គ្មាន​ជ័យជម្នះ​៧​មករា​ទេ​យើង​ពិតជា​គ្មាន​ជីវិត​និង​គ្មានអ្វីៗ​ទាំងអស់​ដូច​ក្នុងពេល​បច្ចុប្បន្ន នេះឡើយ ។ អត្ថន័យ​និង​ស្មារតី​ជ័យជម្នះ​៧ មករា​ស្ថិត​នៅរស់​រវើក​ជានិច្ច​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា ។​

​លោក​បាន​បន្តថា​រយៈពេល ៤២ ឆ្នាំ​មកនេះ​ប្រជាជន​យើង​ពិតជា​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​យ៉ាងច្រើន​,​ក្រោយពេល​រំដោះ​៧​មករា ១៩៧៩​យើង​ប្រឹង​រស់​យើង​ត្រូវការ អាហារ​ហូប​គ្រប់គ្រាន់​ត្រូវការ​សុខសន្តិភាព​។​នៅលើ​វិថី​ដ៏​សែន​លំបាក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ដឹកនាំ​ការតស៊ូ​រំដោះជាតិ​ពីរ​បប​ប្រល័យពូជសាសន៍​បាន​ផ្សារ ភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​និង​គ្រប់​ស្ថានការណ៍​កសាង​ប្រទេស​ផង​ការពារ​មិន​ឲ្យ​របប​ប្រល័យ ពូជសាសន៍​វិលត្រឡប់​មកជា​ថ្មី​ផង​និង​រង​នូវ​ទណ្ឌកម្ម​សេដ្ឋ កិច្ច​ពី​ប្រទេស​លោកខាងលិច​ថែមទៀត​។​ឆ្លងកាត់​ឧបសគ្គ​តូចធំ​ច្រើន​រាប់មិនអស់​រហូតមក​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​ក្នុង​សន្តិភាព​ប្រកបដោយ​មោទនភាព ទាំងនេះ​គឺជា សច្ច​ធ៌​ម​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​បំភ្លៃ​បានឡើយ ។

​សមិទ្ធិផល​ក្រោយ​ថ្ងៃទី ០៧ ខែមករា ឆ្នាំ​១៩៧៩ ដែល​យើង​រកបាន​គឺ​សន្តិភាព​ពេញលេញ​បរិបូរណ៍ ជា​ប្រទេសមួយ​មាន​រដ្ឋាភិបាល​តែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ ច្បាប់​សម្រាប់​អនុវត្ត​តែមួយ ។ ក្រោយពី​ទទួលបាន​សន្តិ ភាព​ពេញលេញ​ជាង ២០​ឆ្នាំ​មកនេះ​យើងទាំងអស់គ្នា​ពិតជា​បានឃើញ​រួចហើយ​នូវ​សមិទ្ធផល​សង្គមជាតិ​កើតចេញ ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​។កម្ពុជា​កំពុង​ដើរ​នៅ លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​ស្របតាម​បំណង​ដែល​ប្រជាជន​ចង់បាន គឺជា​ប្រទេស​ដែល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង នីតិរដ្ឋ ,ជា​ទឹកដី​ដែលមាន​សុខសន្តិភាព​ពេញលេញ​, ប្រទេស​មាន​សេដ្ឋ កិច្ច កំពុង​លូតលាស់​យ៉ាង​លឿនធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង ។ ទាំងអស់នេះ​គឺជា​សមិទ្ ធផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប គ្រប់​ជនជាតិ គ្រប់​ជំនឿ​សាសនា គ្រប់​និន្នាការ​នយោបាយ ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​ថែរក្សា​ពូន​ជ្រុំ​បន្តទៅទៀត ។​

​នៅក្នុង​ឱកាស​នោះដែរ​លោក ស្តើង សុខុម ក៏បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​សភាពការណ៍​វិវឌ្ឍន៍​ថ្មី​របស់​ពិភពលោក​ក៏ដូចជា​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ពិ​សេ ស​បញ្ហា​រាតត្បាត​នៃ​កូ​វីដ​១៩ ដែល​មកដល់​ថ្ងៃនេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ដល់ ៨៧,៦១៩,៥០៥ នាក់​ហើយ​។​ក្នុងនោះ​អ្នកស្លាប់ មាន​ចំនួន ១,៨៨៩,៥៥៦​នាក់​និង​ជាសះស្បើយ​ឡើងវិញ​៦៣,១១៩,៧៦៥​នាក់​។ ដោយឡែក​នៅ​កម្ពុជា​របស់​យើង​គិត​ត្រឹម​ថ្ងៃ ៧ មករា​នេះ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប ចំនួន ៣៨៥​នាក់ ។ ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦២​នាក់​។ កំពុង​សម្រាក​ព្យាបាល មាន​ចំនួន ២៣​នាក់ និង​មិនមាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ នោះទេ នេះ​ក៏ដោយ​សារ រាជរដ្ឋាភិបាល​មាន​វិធានការ​គ្រប់គ្រង​បានល្អ​និង​មឺត​ម៉ាត់​បំផុត ។ ក៏ប៉ុន្តែ​យើង​ក៏​មិនទាន់​អាច​ធ្វេសប្រហែស​បាន​នោះទេ​ទោះបីថា​ពិភពលោក​បានប្រកាសរ​ក​ឃើញ​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​ក៏ដោយ​តែ​មិនទាន់មាន​វ៉ាក់សាំង​ណាមួយ​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​នៅឡើយ​ទេ ។ ដូចនេះ​ដើម្បី​យកឈ្នះ​កូ​វីដ ១៩ បងប្អូន​ត្រូវ​បន្ត អនុវត្តន៍​វិធាន​របស់​ក្រសួង​សុខ​ភិ​បាល ត្រូវ​បន្ត​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ ឲ្យ​បាន​ញឹក​ញ៉ាប់ និង រក្សា​គម្លាត​សង្គម​ឲ្យ​បាន​១,៥ ម៉ែត្រ ។ យើង​ត្រូវ​រស់នៅ​តាម​ទម្លាប់​ថ្មី នៃ​ជីវភាព​សង្គម​មួយ​ជា​ប្រក្រតី​តាម​គន្លង​ថ្មី ។ លោក​បាន​បន្តថា​អ្វីដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​បំផុត​នោះ​គឺ​ការពារ​អាយុជីវិត​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ ។

​លោក ស្តើង សុខុម បាន​បន្តថា​កូ​វីដ​១៩​បាន​រាតត្បាត​ពិភពលោក​មិន​ត្រឹមតែ​បំផ្លាញ​ជីវិត​មនុស្ស​ទេ​តែ​វា​បំផ្លាញ​នូវ​ជីវភាព​សង្គម​ជីវភាព​ធម្មតា​របស់​ប្រជាពលរដ្ឋ​បំផ្លាញ​សេដ្ឋ កិច្ច​នៅតាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។ ចំណែក​កម​ក្ពុ​ជា​យើង​កូ​វីដ​ក៏បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ដល់​សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ ប្រជាពលរដ្ឋ​។​ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​នៅតែមាន​លទ្ធភាព​អាច​ទ្រទ្រង់បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​បន្ត​និរន្តរភាព​នៃ​ជីវភាព​សង្គម​ទៅបាន​គន្លង​ថ្មី​មួយ​ដោយ​រក្សា​នូវ​ភាពប្រក្រតី​ទៅតាម​ការគូសវាស​ដ៏​ពិន​ប្រសប់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ។

​គួរ​ប​ញ​ញ​ចាក់​ថាបើ​តាម​ការចុះ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ទូទាំង​ស្រុក​កំចាយមារ​មានគ្រួសារ​ក្រីក្រ​ចំនួន​៥,១៧៦​គ្រួសារ​លើ​គ្រួសារ​សរុប​ក្នុងស្រុក​ចំនួន ២៥,៨០ ១​គ្រួសារ ។ ក្នុងនោះ​គ្រួសារ​ក្រ​១​និង​ក្រ​២ មុន​កូ​វីដ​១៩ មាន​ចំនួន៣,៨៤២​គ្រួសារ​និង​គ្រួសារ​ក្រ​១​និង​ក្រ​២​ក្នុងពេល​កូ​វីដ​១៩​កើន​ចំនួន​១,៣៤៦​គ្រួសារ​ថែមទៀត ។​ដោយ មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​.១៩​និង​រងគ្រោះ​ផ្សេងៗ​សម្តេច​ក្រឡា ហោម ស ខេង និង លោកជំទាវ​បាន​ឧបត្ថម្ភ​អង្ករ ចំនួនៈ ៤៥.៦៨០ គីឡូក្រាម​ដល់​ស្រុក​កំចាយមារ​ដើម្បី​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ដើម្បី​ជួយ​សម្រួល​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។

​អំណោយ​សម្តេច​ក្រឡាហោម ស ខេង និង លោកជំទាវ​នាពេលនេះ​រួមមាន​អង្ករ​ចំនួន ២៥ គីឡូក្រាម​, សាប៊ូ​១ ដប​និង​អាវយឺត​ចំនួន ១ សម្រាប់​ប្រជាពលរដ្ឋ​១ គ្រួសារៗ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular