ដោយ:ទេពកង្រី/កំពង់ឆ្នាំង: កាលពីរសៀលថ្ងៃទី៧ខែមករានេះលោកស្រី កែច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងក្រុមការងាររួមមាន លោកស្រី គ្រី សារ៉ន ប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព លោកស្រី ឧត្តមសេនីយ៍ទោ ឌីម សុដានី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយមកដល់ជូនលោកតាទុរគតជនឈ្មោះ ភុម លឹម អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
លោក ភុម លឹម បានរៀបរាប់ថា លោកតាមានបងប្អូនចំនួន៩នាក់បានស្លាប់សម័យប៉ុលពតអស់៦នាក់។ ចំណែក២ នាក់ទៀតស្លាប់កាលពី៥ឆ្នាំមុន។ បច្ចុប្បន្នលោកតារស់រៀនមានជីវិតតែលតោលតែម្នាក់ឯងប៉ុណ្ណោះ។ ក្រោយមកលោកតាបាន សុំកូនគេម្នាក់មកចិញ្ចឹម ស្រឡាញ់បីបាច់ថែរក្សាដូចជាកូនបង្កើតរបស់ខ្លួន ប៉ុន្តែ កូននោះមិនស្ដាប់ដំបូន្មាន។បច្ចុប្បន្នបានជាប់ពន្ធនាគារដោយធ្វើទង្វើខុសច្បាប់។
ចំណែកលោកតាសព្វថ្ងៃ រស់នៅក្នុងខ្ទមដ៏តូចមួយនិងមានជំងឺប្រចាំកាយ និងកំពុងជួបការខ្វះខាត៕សរន