ដោយៈទេពកង្រី/កំពង់ឆ្នាំងៈអគារសាលប្រជុំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងទើបនឹងសាងសង់រួចរាល់បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលព្រឹកថ្ងៃទី៧ ខែមករាក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកស្រីនិងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការនៃរដ្ឋបាលខេត្តជាច្រើនរូប។
នៅក្នុងឱកាសនោះលោកឈួរ ច័ន្ទឌឿន បានអានសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំលឹកខួបលើកទី៤២ ទិវាជ័យជម្នះ៧មករា ។
ដោយឡែកអគារសាលប្រជុំនេះបានសាងសង់កាលពីឆ្នាំ២០១៥ សាងសង់នៅលើផ្ទៃដី ៥៦១,៩០ម៉ែត្រក្រឡា កសាងដោយថវិការដ្ឋមានកម្ពស់២ជាន់និងមានសាលប្រជុំធំទូលាយ ។ អគារសាលប្រជុំនេះ អាចទទួលរៀបចំប្រជុំបានជាង៥០០នាក់៕សរន