Home ព័ត៌មានជាតិ សង្គម ប្រជាពលរដ្ឋ​ម...

ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​នៅ​សង្កាត់​ស្វាយប៉ាក​បានទទួល​អំណោយ​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈកាលពី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​មាន​ជីវភាព​ខ្វះខាត ចំនួន ០១ គ្រួសារ ដែល​ទើបតែ​ត្រលប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​លូ សង្កាត់​​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវបាន ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទ​ក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ តំណាង​លោក ជា ពិសី ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ និង លោក ស៊ូ សារ៉ាត់ អនុប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ រួម​ដំណើរ​ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ស្វាយប៉ាក ចុះសួរសុខទុក្ខ និង​ឧបត្ថម្ភ​អំណោយ​មួយចំនួន​ជូន​ដល់​គ្រួសារ​ខាងលើ រួមមាន ៖ គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​មួយចំនួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular