Home ព័ត៌មានជាតិ សន្តិសុខ ព្រូស​បើក​លឿន...

ព្រូស​បើក​លឿន​បុក​ម៉ូតូ​ផ្លោងចូល​ប្រឡាយទឹក​បណ្ដាល​ឲ្យ​របួស​បុរស​ម្នាក់​

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​កំពុងតែ​ជិះ​ម៉ូតូ​សុខៗ​ក៏​ស្រាប់​តែមាន​រថយន្ត​ព្រូស មួយគ្រឿង​បើក​មកពី​ក្រោយ​យ៉ាង​លឿន បាន​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត និង​ម៉ូតូ ​ព្រមទាំង​មនុស្ស​ធ្លាក់ចូល​ទៅក្នុង​​​​​ប្រឡាយទឹក រងរបួស​ធ្ងន់ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​សុក្រ ទី​៨ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច ប្រឡាយទឹក​មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​គង់​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1G.3398 ឯ​រថយន្ត បង្ក​គឺ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX. 2687​។ ក្រោយ​កើតហេតុ អ្នកបើក រថយន្ត បាន​លូន​ចេញមក​ខាងក្រៅ​ក្នុង​សភាព​ស្រវឹងស្រា​ជោគជាំ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ទុក​ឲ្យ​សមត្ថកិច្ច​។​

​បើតាម​ការពិនិត្យ​មើល​ស្នាម​នៅ​កន្លែងកើតហេតុ ម៉ូតូ​និង​រថយន្ត​បាន​បើក​ស្រប​ទិស​គ្នា តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិសដៅ​ពី​ជើង​មក​ត្បូង ដោយ​រថយន្ត​បើក​មកពី​ក្រោយ​យ៉ាង​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ជនរងគ្រោះ​ផ្លោងចូល​ទៅក្នុង​ប្រឡាយទឹក​ទាំងអស់គ្នា​។ ភ្លាមៗ បាន​ប្រជាពលរដ្ឋ ជួយ​ទាញ​បុរសរងគ្រោះ​ចេញពី​ប្រឡាយទឹក​រង របួសធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទី​ពេទ្យ ហើយជនរងគ្រោះបានប្រាប់គ្រូ​ពេទ្យថាឲ្យជួយ​​រកប្រពន្ធ​គាត់ផង រួចក៏សន្លប់បាត់ស្មារតី។ ដោយឡែក ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានខ្នះខ្នែងចុះរាវរក​ប្រពន្ធគាត់យ៉ាង​ណាក៏មិនឃើញ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular