ប្រែសម្រួល : កញ្ញាដាលីស/ ដេលីមែល ៖ ការសិក្សាមួយអះអាងថា ការជក់បារីបង្កើនហានិភ័យទ្វេដងនៃការវិវត្តមេរោគកូរ៉ូណាធ្ងន់ធ្ងរ និងត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ការស្រាវជ្រាវនេះផ្តល់នូវភស្តុតាងកាត់សេចក្តីដំបូងបង្អស់ផ្អែកលើទិន្នន័យជាក់ស្តែង ដែលបង្ហាញថាការជក់បារីធ្វើឱ្យមនុស្សមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងអ្នកមិនជក់បារី។ អ្នកជក់បារីមានឱកាស ១៤ ភាគរយក្នុងការវិវត្តរោគសញ្ញាសំខាន់បីនៃជំងឺកូវីដ១៩ ដូចជា គ្រុនក្តៅ ក្អកឥតឈប់ និង ដង្ហើមខ្លី។
ប៉ុន្តែអ្នកជក់បារីក៏មានហានិភ័យខ្ពស់ ៥០ ភាគរយក្នុងការវិវត្តទៅរករោគសញ្ញាលើសពី ១០ ក្នុងពេលតែមួយផងដែរ រួមមាន ក្អក គ្រុនក្តៅ បាត់បង់ឃានវិញ្ញាណ បាត់បង់ចំណង់អាហារ រាគរូស អស់កម្លាំងល្ហិតល្ហៃ វង្វេងស្មារតី ឬ ឈឺសាច់ដុំ ជាងអ្នកដែលមិនជក់បារីសោះ។
អ្នកជំនាញជឿថា ការវិវត្តនៃរោគសញ្ញាច្រើនបែបនេះជារឿយៗគឺបង្ហាញពីការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរ។
ទិន្នន័យត្រូវបានប្រមូលពីជនជាតិអង់គ្លេសរាប់លាននាក់តាមរយៈកម្មវិធីស្មាតហ្វូន ZOE របស់សាកលវិទ្យាល័យឃីងស៍ខូលិចឡុនដុន។
ការរកឃើញ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Thorax គឺផ្ទុយស្រឡះពីការសិក្សាមុនៗ ដែលភាគច្រើនបានរកឃើញថាអ្នកជក់បារីហាក់មិនងាយឆ្លងមេរោគកូរ៉ូណាឬធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕
អ្នកជក់បារីមានឱកាស ១៤ ភាគរយក្នុងការវិវត្តរោគសញ្ញាសំខាន់បីនៃជំងឺកូវីដ១៩ ដូចជា គ្រុនក្តៅ ក្អកឥតឈប់ និង ដង្ហើមខ្លី