ប្រែសម្រួល : កញ្ញាដាលីស ៖ នាង គីម កាដាសៀន និង លោក កេនយ៉េ វេស មានទ្រព្យសម្បត្តិរួមគ្នាចំនួន ២,២ ពាន់លានដុល្លារដែលអ្នកទាំងពីរអាចនឹងឈ្លោះដណ្តើមគ្នាចំពេលមានរបាយការណ៍អំពីការលែងលះគ្នានាពេលឆាប់ៗខាងមុខនេះ។
ហើយសញ្ញាសួរដ៏ធំបំផុតមួយនៅក្នុងការលែងលះដែលបានរាយការណ៍គឺថាអ្នកណានឹងទទួលបានភូមិគ្រឹះទំហំ ១.៤៥៥ ម៉ែត្រការ៉េនៅក្នុងតំបន់ផ្តាច់មុខ “កាឡាបាសាស” នៅជើងភ្នំហ៊ីដដិនហ៊ីល។
តារាទូរទស្សន៍អាយុ ៤០ ឆ្នាំនិងតារាចម្រៀងរ៉ែបអាយុ ៤៣ ឆ្នាំបានទិញផ្ទះនេះ ដែលធ្លាប់ជាកម្មសិទ្ធិរបស់លោកស្រីលីហ្សា ម៉ារី ប្រេស្លី កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ២០លានដុល្លារហើយបានចំណាយពេលរស់នៅទីនោះជាមួយគ្នា ៣ ឆ្នាំ និងចំណាយបន្ថែម ២០ លានដុល្លារទៀតដើម្បីជួសជុលវា។ ឥឡូវនេះវាមានតម្លៃ ៦០ លានដុល្លារ។
ប្តីប្រពន្ធដែលមានអំណាចទាំងពីរត្រូវគេនិយាយថាកំពុងឆ្ពោះទៅរកការលែងលះគ្នា ដោយនាងគីមបានជួលមេធាវីល្បីល្បាញ ឡូរ៉ា វ៉ាសសឺ រួចហើយ។
វេបសាយ Us Weekly ថែមទាំងបានអះអាងថា នាងគីមបានជួលមេធាវីខាងដោះស្រាយករណីលែងលះដ៏ល្បីល្បាញរូបនេះអស់រយៈពេលជាច្រើនខែមកហើយ។
ប្រភពមួយបានប្រាប់វេបសាយ Page Six ថា “នាងគីមចង់ឱ្យការដោះស្រាយករណីលែងលះបានបញ្ចប់មុនពេលដាក់បណ្តឹងលែងលះជាផ្លូវការ។ ការចរចាអំពីដំណោះស្រាយកំពុងបន្ត។នាងគីមចង់គ្រប់គ្រងយុទ្ធនាការផ្សព្វផ្សាយការលែងលះ ហើយនាងមិនទាន់បានឃើញការលេចធ្លាយរបាយការណ៍លែងលះតាមអនឡាញនៅឡើយទេ។ នាងគីមកំពុងព្យាយាមធ្វើឱ្យកេនយ៉េប្រគល់ផ្ទះនៅកាឡាបាសាសឱ្យនាង ពីព្រោះនោះជាកន្លែងដែលក្មេងៗស្នាក់នៅនិងធំធាត់ឡើង។ នោះជាផ្ទះរបស់ពួកគេ”។
មនុស្សផ្ទៃក្នុងម្នាក់នោះបន្តថា “ការលែងលះគ្នាកំពុងតែកើតឡើងដោយសារតែគីមឯករាជ្យខ្លួនឯងច្រើនឡើង។ នាងកំពុងយកចិត្តទុកដាក់ប្រឡងច្បាប់និងក្លាយជាមេធាវី។នាងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុទ្ធនាការកែទម្រង់ពន្ធនាគារ។ ទន្ទឹមនឹងនេះដែរ កេនយ៉េកំពុងនិយាយអំពីការឈរឈ្មោះធ្វើជាប្រធានាធិបតី និងនិយាយរឿងឆ្កួតៗហើយនាងឆ្អែតឆ្អន់គ្រប់គ្រាន់ហើយចំពោះរឿងនេះ”៕
កេនយ៉េនិងកាដាសៀនកំពុងដណ្តើមផ្ទះតម្លៃ៦០លានដុល្លារនៅតំបន់ “កាឡាបាសាស”