ដោយៈសុផល/សៀមរាបៈស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំឱ្យអង្គភាពស្ថាបនាផ្លូវធ្វើការពិភាក្សាអំពីលក្ខណៈបច្ចេកទេសឱ្យបាន ល្អិតល្អន់ជាមួយក្រុមការងារត្រួតពិនិត្យបច្ចេកទេសជាពិសេសគុណភាពនៃសម្ភារបរិក្ខារដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ដើម្បីធានាបាននូវការប្រើបាស់សម្ភារបរិក្ខារមានគុណភាព។ជាពិសេសត្រូវគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយជួស ជុលឡើងវិញដែលនាំឱ្យខាតបង់ថវិកាបន្ថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានស្នើឡើងដូច្នេះនៅក្នុងពេលលោកដឹកនាំគណៈប្រតិភូក្រសួងនិងក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាបកាលពីថ្ងៃទី៧ មករា ឆ្នាំ២០២១។
ជាការឆ្លើយតបអង្គភាពស្ថាបនាផ្លូវទាំងនោះបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងអនុវត្តតាមក្បួនខ្នាតបច្ចេកទេសដែលបានព្រមព្រៀងដើម្បីធានាឱ្យគុណភាពសំណង់មានភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
គោលបំណងនៃការចុះពិនិត្យការសាងសង់នេះធ្វើឡើងដើម្បីពិនិត្យមើលចំណុចខ្វះខាតក៏ដូចជាបញ្ហាបច្ចេកទេសទាក់ទងនឹងការសាងសង់ដើម្បីជំរុញឱ្យអង្គភាពសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវនិងស្របតាមសៀវភៅបន្ទុកសំដៅធ្វើយ៉ាងណាឱ្យផ្លូវទាំង៣៨ខ្សែនេះមានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា៖គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤)អគ្គ នាយក ដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។
សូមបញ្ជាក់ជូនថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិកនិងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀតសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ។
សូមបញ្ជាក់ជូនថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ៕srn