Home ព័ត៌មានសំខាន់ៗ រកឃើញ​អ្នក​ឆ្...

រកឃើញ​អ្នក​ឆ្លង​ថ្មី​០២​នាក់​ទៀត​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​

​ដោយៈ វិវឌ្ឍន៍​/ ភ្នំពេញៈ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជម្ងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ ថា មាន​ករណី​វិជ្ជមាន​ថ្មី​ចំនួន​០២​នាក់ ដែលជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ និង​មិនមាន​អ្នកជា​សះស្បើយ​ទេ​។​

​ករណី​វិជ្ជមាន​ទាំង​២​នាក់​ខាងលើនេះ មាន​បុរស​ជនជាតិខ្មែរ អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើ តេស្ត​វត្ថុ​សំណាក​របស់គាត់ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ និង​ម្នាក់ទៀត គឺ​បុរស​ជនជាតិខ្មែរ អាយុ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើ​តេ​ស្ក​វត្ថុ​សំណាក​របស់គាត់ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត បន្ទាយមានជ័យ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular