ឆ្នាំជូត
រាសីខ្ពស់ត្រដែត។លោកអ្នកកើត ឆ្នាំ កណ្តុរ ចាប់តាំងតែពី ដើមខែ មករា មកឃើញថា ទាំងស្ត្រីបុរសដំណើរជីវិតមានភាពល្អប្រសើរច្រើនយ៉ាងណាស់ដែរ។ក្រៅពីនេះការរស់នៅក៏មានភាពល្អប្រសើរបន្តិចវិញ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗដូចគ្នា។ដោយឡែក នៅថ្ងៃនេះវិញឃើញថា អ្នកប្រកបរបររកស៊ីជួញដូរទាំងតូចទាំងធំ បើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សជួយយកអាសារនិងជួយជ្រោមជ្រែង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការរីកលូតលាស់ទៅមុខ និង បើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកផង៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ដោយសារ ថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកណាត់ ជួបនរណា ឬ ធ្វើអ្វីដែលជាកិច្ចការធំដុំណាស់ពីព្រោះថាផលអាក្រក់ងាយកើតតាមក្រោយវិញណាស់ ។ការប្រកបការងារមានក្រុមមនុស្សទើសទែងច្រើន ពិសេសប្រយ័ត្នការជួយយកអាសារគេបែរជាមានទោសទៅវិញ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរ មិនត្រួវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រួវមកដេកសោកស្តាយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើមានបញ្ហាអ្វីកុំយកកំហឹងទល់កំហល់ឱ្យសោះប្រយ័ត្នកើតជាជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ដួងរាសីរបស់លោកអ្នក ថ្ងៃនេះផ្តល់ផលល្អសម្រាប់ការប្រកបការងារចាស់ៗដែលនៅសេសសល់ឱ្យចប់សព្វគ្រប់ព្រោះថាតែងផ្តល់ផ្លែផ្កាល្អៗមកវិញយ៉ាងច្រើនជាក់ជាពុំខាន។ការរស់នៅក្នុងផ្ទះសម្បែងកើតការប្រទាំងប្រទើសបន្តិច ពិសេសស្ត្រីចូរប្រយ័ត្នកើតជម្លោះវិវាទឡើងព្រោះតែការធ្វេសប្រហែសក្នុងរឿងអ្វីមួយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោតក៏ហុចផ្លែផ្កានិងមានភាពសុខដុមល្អណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី បើលោកអ្នកមិនទាន់មានគូគាប់ពិសេសស្ត្រីពេលនេះឲ្យប្រយ័ត្នក្រុមបុរសព្រាននារីបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាស់ដែរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ការប្រកបកិច្ចការអ្វីមួយដោយមិនត្រូវរង់ចាំយូរឡើយ ហើយត្រូវចងចាំថាផលដែលទទួលបានមកវិញតែងល្អជាងអាក្រក់ជានិច្ច។ក្រៅពីនេះបើលោកអ្នកខ្លះជួបបញ្ហារឿងរាវដោះស្រាយមិនចេញពីបញ្ហាអ្វីមួយពេលនេះអាចមានវិធីសម្រាប់ការរកច្រកចេញទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ និង ប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែជម្លោះវិវាទ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចកាងារសំខាន់ និង ពិសេសអាចចុះប្រកបការងារអ្វីមួយបានថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគូរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីចូរកុំមាត់ឥតគម្របឬនិយាយមិនកោតក្រែងចំពោះគ្នាព្រោះនោះនាំតែរឿងរាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នាពេលនេះលោកអ្នកគប្បីជ្រើសរើសថ្ងៃល្អសម្រាប់ប្រកបការងារសំខាន់ឬសម្រេចធ្វើអ្វីមួយព្រោះថាតែងជួយឱ្យសម្រេចផលនោះខ្ពស់ជាងធម្មតានិងពិសេសមានក្រុមមនុស្សតែងជួយជ្រោមជ្រែងទៀតផង។សម្រាប់យីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរវិញទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមិនសូវរលូនល្អទេគឺតែងមានទំនាស់ពាក្យសម្តីនិងមានរឿងរាវចូលមកអុកឡុកនាំឲ្យខ្វាយខ្វល់ច្រើន៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីកិច្ចការងារនានាជួបការលំបាកក្តីតែបើលោកអ្នកប្រឹងប្រែងពុះពារតែងសម្រេចមួយចំនួនគួរជាទីពេញចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ស្រួលខ្លួនទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រចែប្រច័ណ្ឌច្រើននាំឱ្យកើតការរកាំចិត្តមិនតិចនោះឡើយ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះមិនថាអារម្មណ៍ឬគំនិតងាយកើតបញ្ហាគិតខុសណាស់គប្បីប្រយ័ត្នប្រយែង។សម្រាប់ស្ត្រីនៅពេលនេះគប្បីប្រយ័ត្នប្រយែងអំពីបញ្ហាសុខភាពបើពុំនោះអាចនឹងត្រូវទទួលរងផលលំបាកពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមានការតានតឹងអារម្មណ៍ច្រើនហើយបើប្រើអារម្មណ៍ឆេវឆាវផងពិតជាកើតមានជម្លោះណាមួយកើតឡើងជាមួយអ្នកដទៃឬសូម្បីតែសាច់ញាតិខ្លួនឯងជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់ហើយត្រូវមកដេកសោកសា្តយនៅពេលក្រោយ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើដំណើរទៅណាមកណា គឺមានតែសញ្ញាភ្លើងខៀវហើយបើប្រកបកិច្ចការអ្វីក៏មានលក្ខណៈពេញដៃពេញជើងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកដូច្នេះដែរ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នាថ្ងៃនេះផ្តល់ផលល្អសម្រាប់ការណាត់ចរចាឬទំនាក់ទំនងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញគ្រាន់កក់ក្តៅ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមានទំនាក់ទំនងល្អជាមួយអ្នកដទៃតែងអាចហុចផ្លែផ្កាល្អណាមួយនៅគ្រាខាងមុខវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍ជាពេលវេលាល្អប្រពៃព្រោះថាតែងសម្រេចដូចគាប់បំណង៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះធ្វើឱ្យងាយជួបនូវបញ្ហាជម្លោះវិវាទជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកចូរចេះមានចិត្តត្រង់ទៅត្រង់មកមិនត្រូវមើលឃើញតែផលប្រយោជន៍បើពុំនោះនឹងជួបការលំបាកនៅគ្រាខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យមិនមានការរីកលូតលាស់ទៅមុខ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចដោយសារការមិនចុះសម្រុងគ្នាឬការប្រឆាំងគ្នាទាំងនៅផ្ទះសម្បែងឬក្រៅផ្ទះសម្បែងដោយប្រការណាមួយកើតទ្បើង។ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុកជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសរកូសនិងក្រុមបាបមិត្តតាមឈ្នានីសព្យាបាទយាយី។
រីឯបញ្ហាស្នេហាកំលោះក្រមុំ បើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕