Facebook, Instagram បិទ​គណនី​របស់​ត្រាំ​រហូត​លោក​ចេញពី​តំណែង​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​ក្រុមហ៊ុន​ហ្វេ​សប៊ុក​( Facebook Inc )​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​បិទ​គណនី​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ «​គ្មាន​ពេល​កំណត់​» និង​យ៉ាងហោចណាស់​​ក៏​២​សប្តាហ៍​ខាង​មុខ​ដែរ​រហូត​ដល់​ការផ្ទេរ​តំណែង​ប្រធានាធិបតី​ចប់សព្វគ្រប់​។​

​ការសំរេច​របស់​នាយ​ក​ប្រតិបត្តិ ម៉ាក ហ្ស៊ា​ក់​ឃឺ​ប៊ឺក (Mark Zuckerberg)​នេះ​កើតឡើង​ក្រោយពី Facebook​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​នឹង​បិទ​គណនី​របស់​ត្រាំ​២៤​ម៉ោង​នៅ​ពេល​ក្រុមហ៊ុន​បច្ចេក​​វិទ្យា​ធំៗ កំពុង​ខិតខំ​បង្ក្រាប​លើ​ការអះអាង​គ្នា​មូលដ្ឋាន​របស់​លោក​ស្តីពី​ការលួចបន្លំ​សន្លឹកឆ្នោ​ត​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក និង​នៅពេល​អ្នកគាំទ្រ​របស់លោក​សំរុកចូល​វិមាន​សភា​អាម៉េរិក​​នៅ​វ៉ាស៊ីនតោន​។​

​ហ្ស៊ា​ក់​ឃឺ​ប៊ឺក បាន​និយាយថា​ការបិទ​នេះ​ក៏​អនុវត្ត​លើ​កម្មវិធី​បណ្តាញ​សង្គម Instagram​ដែល​ជា​របស់​Facebook​ផងដែរ​។​

​ក្រុមហ៊ុន​បណ្តាញ​សង្គម​Twitter និង Snap ក៏​បាន​បិទ​គណនី​របស់​ត្រាំ​មួយ​រយៈពេល​ខ្លី​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​។​

​ក្នុង​វីដេអូ​បង្ហោះ​ក្នុង​Facebook, Twitter និង YouTube កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​បាន​អះអាង​ឡើងវិញ​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត ៕

Facebook បាន​និយាយថា​ខ្លួន​នឹង​ហាម លោក​ដូណាល់ ត្រាំ ប្រើ​កម្មវិធី​របស់​ខ្លួន​យ៉ាងតិច​ក៏​២​សប្តាហ៍ ទម្រាំ​លោកបៃ​ដិន​ចូលកាន់​តំណែង​ប្រធានាធិបតី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular