Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី​ដោ...

ឥណ្ឌូនេស៊ី​ដោះលែង​បព្វជិត​រ៉ាឌីកាល់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​៖ ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សុក្រ​បាន​ដោះលែង​បព្វជិត​អ៊ីស្លាម អា​ប៊ូ បា​កា បា​សៀ ចេញពី​គុក​ទោះជា​គាត់​ជាប់​សង្ស័យ​ថា​ជា​មេគំនិត​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​​កាលពី​ឆ្នាំ​២០០២ និង​ស្ថិត​ចំណោម​ជន​និយម​ជ្រុល​ល្បីល្បាញ​បំផុត​នៅក្នុង​ប្រទេស​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ច្រើន​បំផុត​នេះ​ក្តី​។​

​បា​សៀ ត្រូវបាន​ក្រុមគ្រួសារ​ទៅ​ទទួល​យក​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នៅ​ខេត្ត​ចា​វ៉ា​។​

​ទូរទស្សន៍​បានបង្ហាញ​រថយន្ត​ជាច្រើន​ចាកចេញ​ពី​គុក​នៅ​ក្រុង​បូ​ហ្គ័​រ តែ​មន្ត្រី​ពន្ធនាគារ​មិនអាច​សុំ​ការបញ្ជាក់​បាន​ភ្លាមៗ​ទេ​។​

​បា​សៀ អាយុ​៨២​ឆ្នាំ ជា​មេដឹកនាំ​សាសនា​ក្រុម​Jemaah Islamiah (JI)​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​។​លោក​ត្រូវបាន​ចាប់​ដាក់គុក​នៅ​ឆ្នាំ​២០១១​ដោយសារ​មាន​ទំនាក់ទំនង​ជា​​មួយ​ជំរំ​ហ្វឹកហាត់​ពួក​សកម្មប្រយុទ្ធ​មួយ​នៅក្នុង​ខេត្ត​អាចេ​។​

​ក្រោយ​ទទួល​បាន​ការ​សម្រាលទោស ក្រសួង​ច្បាប់​និង​សិទ្ធិមនុស្ស​ឥណ្ឌូនេស៊ី បាន​និយាយថា វា​ដល់​ពេល​ដោះលែង​គាត់​ហើយ​។​

​ទោះជា​ជាប់​សង្ស័យ​ថា​មាន​ទំនាក់ទំនង​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​២០២​នាក់​នៅ​កោះ​បាលី និង​ការវាយប្រហារ​មួយ​លើស​ណ្ឋ​គា​រមួយ​នៅ​ក្រុង​ហ្សា​ការតា ក៏​លោក​បា​សៀ​មិន​ត្រូវបាន​កាត់ទោស​​ចំពោះ​ហេតុការណ៍​ទាំងនេះ និង​តែងតែ​បដិសេធ​ថា​លោក​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទេ​៕

​មេដឹកនាំ​សា​នា​ក្រុម​JI​លោក​អា​ប៊ូ បា​កា បា​សៀ បាន​ប្តេជ្ញា​ស្មោះត្រង់​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ឆ្នាំ​២០១៤ ក្នុងពេល​គាត់​នៅក្នុង​គុក​នៅឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular