ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ រដ្ឋអាជ្ញាកំពូលរបស់រដ្ឋធានីវ៉ាស៊ីនតោននិយាយថា “ជម្រើសទាំងអស់គឺស្ថិតនៅលើតុអស់ហើយ” សម្រាប់ចោទប្រកាន់សមាជិកនៃហ្វូងមនុស្សគាំទ្រលោកត្រាំ ដែលបានសម្រុកចូលវិមានកាពីតូលអាម៉េរិក រួមទាំង ការបះបោរ។
លោក ម៉ៃឃើល សេវីន ជាអគ្គរដ្ឋអាជ្ញាស្តីទីអាម៉េរិកប្រចាំនៅទីក្រុងវ៉ាស៊ីនតោននិយាយថា ក្រុមរដ្ឋអាជ្ញាគ្រោងដាក់បណ្តឹងសហព័ន្ធចំនួន ១៥កាលពីថ្ងៃព្រហស្បតិ៍ពីបទឧក្រិដ្ឋនានារួមទាំងការចូលដោយគ្មានការអនុញ្ញាតនិងការលួចទ្រព្យសម្បត្តិហើយអ្នកស៊ើបអង្កេតកំពុងធ្វើការស៊ើបអង្កេតតាមរយៈភស្តុតាងដើម្បីធ្វើការចោទប្រកាន់បន្ថែម។
លោកនិយាយថា “ការចោទប្រកាន់ទាំងអស់គឺស្ថិតនៅលើតុអស់ហើយ។ យើងនឹងនាំមកនូវការចោទប្រកាន់អតិបរិមា ដែលយើងអាចធ្វើបាន”។
មនុស្សជាង ៩០ នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន ហើយការចាប់ខ្លួនបន្ថែមទៀតទំនងជានឹងមាន។
រដ្ឋអាជ្ញាអាម៉េរិកមកពីទូទាំងប្រទេសបានប្តេជ្ញាថានឹងស្វែងរកការកាត់ទោសចំពោះប្រជាជនណា ដែលបានចូលរួមក្នុងការបះបោរក្នុងគោលបំណងរារាំងការផ្ទេរអំណាចដោយសន្តិវិធី។
អ្នកជំនាញនិយាយថា អ្នកខ្លះអាចប្រឈមនឹងការចោទប្រកាន់ពីបទសមគំនិតបះបោរដ៏កម្រ៕
អ្នកគាំទ្ររបស់ត្រាំប្រឈមការចោទប្រកាន់ពីបទបះបោរ និងអាចជាប់គុកម្នាក់ៗ១០ឆ្នាំ