រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាម៉េរិក​លាលែង​ពី​តំណែង ក្រោយ​មាន​ការ​លុកលុយ​វិមាន​កា​ពី​តូ​ល​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាម៉េរិក លោកស្រី អេ​លេន ចា​វ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ស្រី​នឹង​លាលែង​ពី​តំណែង​ដោយសារ​ការ​សម្រុកចូល​វិមាន​កា​ពី​តូ​ល​ដោយ​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​នេះ​ជា​ការលាលែង​ពី​តំណែង​នៅ​សេត​វិមាន​នៅ​កម្រិត​ខ្ពស់​បំផុត​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​។​

​លោកស្រី​ចាវ ដែល​រៀបការ​ជាមួយ​មេដឹកនាំ​សំឡេង​ភាគច្រើន​នៃ​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​មី​ត ម៉ា​កខូន​នែ​ល បាន​និយាយថា វា​ជា​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​តក់ស្លុត​និង​អាច​បញ្ចៀស​បាន​ទាំងស្រុង ខណៈ​អ្នកគាំទ្រ​ប្រធានាធិបតី​សម្រុកចូល​អគា​រកា​ពី​តូ​ល បន្ទាប់​ពី​ការជួបជុំ​មួយ​ដែល​លោក​បាន​ថ្លែង​ទៅកាន់​ពួកគេ​។​

​លោកស្រី​បាន​បន្ថែមថា “​វា​បាន​ធ្វើឱ្យ​ខ្ញុំ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅក្នុង​របៀប​មួយ​ដែល​ខ្ញុំ​មិន​អាច​អែប​កៀន​ឈរ​មើល​បានទេ​”​។​

​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​បាន​ចាត់ទុក​ការលាលែង​ពី​តំណែង​នេះ​ថា​ជា​ការ​គេចវេស​ពី​ការភ័យខ្លាច​។ តួយ៉ាង​ដូចជា លោកស្រី ជែក​គី ស្ពេ​យើ ជា​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកា​លី​ហ្វ័​រ​ញ៉ា បាន​និយាយ​នៅលើ Twitter ថា “​កណ្តុរ​រត់ចេញ​ពី​កប៉ាល់​លិច​”​។​

​ប៉ុន្តែ​លោកស្រី​ចាវ​គឺជា​មនុស្ស​លេចធ្លោ​ជាង​គេ​ម្នាក់​នៅក្នុង​ចំណោម​ក្រុម​មន្ត្រី​ប្រហែល​៨​ឬ​៩​នាក់​ទៀត ដែល​ប្រកាស​ពី​ការចាកចេញ​របស់​ពួកគេ​ពី​រដ្ឋបាល​ត្រាំ​ក្នុង​រយៈពេល​តិចជាង ២៤ ម៉ោង​។​

​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អតីត​នាយអគ្គសេនាធិកា​រលោក មី​ក មុល​វ៉ានី និយាយថា លោក​លាឈប់​ពី​តំណែង​ការទូត​របស់​លោក​ដើម្បី​តវ៉ា​នឹង​អំពើហិង្សា​របស់​ហ្វូង​មនុស្ស​ដែល​លោក​ត្រាំ​បាន​លើកទឹកចិត្ត នៅពេលដែល​លោក​ប្រធានាធិបតី​ព្យាយាម​ក្រឡា​ស់ការ​ចាញ់ឆ្នោត​របស់​លោក​ក្រោម​ថ្វីដៃ​លោកចូ បៃ​ដិន មក​ពី​បក្ស​ប្រជាធិបតេយ្យ​៕

​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាម៉េរិក លោកស្រី អេ​លេន ចា​វ ប្រកាស​លាលែង​ពី​តំណែង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular