សមត្ថកិច្ច​ឆ្មក់​ចូល​សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង “​ម៉េង​លាង​”, រកឃើញថា​ខ្វះ​ស្ដងដារ​អនាម័យ​

2331
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ រួមទាំង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ បាន​ឆ្មក់​ចុះទៅ​ត្រួតពិនិត្យ​សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង យីហោ “​ម៉េង លាង​” ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​អណ្តូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នៅ​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នេះ​។​

​បន្ទាប់ពី​ចូល​ពិនិត្យ មន្ត្រី​ជំនាញ​បាន​ពិនិត្យឃើញថា សិប្បកម្ម​ផលិត​ទឹកម្ទេស ទឹកសៀង យីហោ ម៉េង លាង គឺ​ពុំបាន​រៀបចំ​តាម​បទដ្ឋាន​ត្រឹមត្រូវ និង​ខ្វះ​អនាម័យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕​ ល

ទីតាំងផ្សាយពាណិជ្ជកម្ម