Home ព័ត៌មានជាតិ សន្តិសុខ បុកគេហើយ បើករ...

បុកគេហើយ បើករត់ ទៅបុកបង្គោលស្លាកសញ្ញា ក្រឡាប់ផ្ងារជើង

ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ បុរសជាជនជាតិចិន បានបើករថយន្ត យ៉ាងលឿន ជ្រុលទៅប៉ះនឹងរថយន្ត មួយគ្រឿងទៀត មិនចុះដោះស្រាយ តែបែរជាបានព្យាយាម បើករត់ទាំងស្លន់ស្លោរ បានរេចង្កូត ទៅបុកស្លាកសញ្ញា បាក់អស់១ ដើម បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅម៉ោងជិត ៣ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ ផ្លូវណតប៊្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក ហុងដា ស៊ី អ វី (Honda CRV) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-0027 ធ្វើដំណើរតាមបណ្តោយផ្លូវ ណតប៊្រីត ក្នុងទិសដៅពីខាងជើង មកខាងត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះនឹងរថយន្តតូយ៉ូតា ព្រូស មិនចាំផ្លាកលេខ រួចបន្តបើករត់ បានរេចង្កូត ទៅបុកបង្គោលដាក់ស្លាកសញ្ញា បណ្តាលឲ្យបាក់អស់ ១ដើម បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបរ បានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular