រោងចក្រ សហគ្រាស ប្រមាណ​ជា ៧០០ កន្លែង កំពុង​ស្រូបយក​កម្លាំង​ពលករ ជាង ១៣ ម៉ឺន​នាក់ នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ លំហូរ​សាច់ប្រាក់​ប្រមាណ​ជាង ៣០ ម៉ឺន​ដុល្លារ​សហរដ្ឋ អាមេរិក ក្នុង​មួយខែៗ ហើយ​កំពុង​ចរាចរ លើ​ទឹកដី​ខេត្តកំពង់ស្ពឺ តាមរយៈ​ប្រាក់ចំណូល ពី​ការងារ​រោងចក្រ សហគ្រាស លើ​ទឹកដី​ខេត្តកំពង់ស្ពឺ ហើយ​ខេត្ត​មួយ​នេះ ត្រូវបាន​មេដឹកនាំ ស្ទើរ​គ្រប់​ជំនាន់ យក​ខេត្តកំពង់ស្ពឺ ធ្វើជា​ខេត្ត​សមរភូមិ​ប្រយុទ្ធ ដើម្បី​ដណ្ដើម​អំណាច​គ្នា​។ ទើប​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន នៅក្នុង​ខេត្ត​មួយ​នេះ កាន់តែ​ក្រខ្សត់ និង​គ្មាន​ចំណេះដឹង​ជ្រៅជ្រះ ដូច​គេ​។ ហើយ​ត្រូវបាន​ប្រជាជន​ខេត្ត​ដទៃ និយាយ​ចំអក​ឡក​ឡើយ​ថា ជា​ខេត្ត​បុ​ង​ប៉ឺ (​ខេត្តកំពង់ស្ពឺ​)​។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍​បែបនេះ កាលពី​រសៀល ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ នៅពេល​លោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះ សំ​ណា​ល ជាមួយ​កីឡាករ ដែល​បាន​ចូលរួម វាយ​កូន​ហ្គោល ដណ្ដើម​ពានរង្វាន់ អភិបាលខេត្ត អបអរសាទរ​ជ័យជំនះ ៧​មករា ១៩៧៩ -៧ មករា ២០២១ ចំ​ថ្ងៃកំណើត​ទី​២ របស់​ប្រជាជន​ខ្មែរ​គ្រប់រូប​។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើ នៅ cambodia country gold club ស្ថិតនៅ​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​លោក​បាន​បន្តទៀតថាៈ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ប្រជាជន នៅក្នុង​ខេត្តកំពង់ស្ពឺ ទាំងមូល សូម​ថ្លែងអំណរគុណ និង​ដឹងគុណ ចំពោះ​ស្ថាបនិក រំដោះជាតិ ចេញពី​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​បាន​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិខ្មែរ និង​បាន​ដាក់ចេញ នូវ​គោលនយោបាយ ឈ្នះ​ឈ្នះ ធ្វើ​ឲ្យ​ប្រទេសជាតិ ជ្រក​ក្រោម​ដំបូល សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍ ស្មើមុខ ស្មើ​មាត់​ដូច​បណ្ដា​ប្រទេស ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular