Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ជួប​...

អាម៉េរិក​ជួប​ថ្ងៃ​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់បំផុត​

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​វ យ៉​ក​៖​នៅ​ពេល​ហេតុការណ៍​ហិង្សា​បាន​បញ្ចេញ​នៅ​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ពុធ​បាន​ការចាប់អារម្មណ៍​ទូទាំង​ប្រទេស ជំងឺ​ឆ្លងកូវី​ដ​១៩​ក៏បាន​ឆក់​យក​អាយុជីវិត​ពល​រដ្ឋ​អាម៉េរិក​​ខ្ពស់​បំផុត​ផងដែរ ដោយ​កាលពី​ថ្ងៃ​ពុធ​ប្រទេស​នេះ​បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ជាង​៤.០០០​នាក់​។​

​អ្នកជំងឺ​កូវី​ដ​១៩​ចូល​ដេកពេទ្យ​ក៏​កើន​ខ្ពស់បំផុត​មិន​ដែល​ធ្លាប់​មាន គឺ​ចំនួន​១៣២.០៥១​នាក់​។​

​នៅពេល​អ្នកគាំទ្រ​ត្រាំ​រាប់ពាន់​នាក់​មិន​ពាក់​ម៉ាស​ឡោមព័ទ្ធ​អាគារ​សភា​អាម៉េរិក ការឆ្លង​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃ​នោះ​បាន​កើន​ហួស​២៥០.០០០​នាក់ រហូត​ដល់​ចំនួន​សរុប​២១,២​លាន​នាក់​នៅ​ទូ​ទាំង​សហរដ្ឋ​អា​​ម៉េ​រិក​។​

​ចំនួន​ឆ្លង​ចុងក្រោយ​នេះ​រួមមាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីដែល​ត្រូវបាន​រកឃើញ​នៅ​អង់គ្លេស​ផងដែរ​។​

​ការឆ្លង​វីរុស​កូរ៉ូណា​ដែល​កំពុង​កើន​ឡើង​នៅ​ពាសពេញ​សហរដ្ឋ​អាម៉េរិក កំពុង​វាយប្រហារ​រដ្ឋ​កាលីហ្វ័​រញ៉ា​ជាខ្លាំង ដោយ​រុញ​មន្ទីរពេទ្យ​ក្នុង​រដ្ឋ​នេះ​អោយ​ដល់​កំរិត​ស្ទើរ​លែង​អាច​ទ្រាំទ្រ​បាន​៕

​គ្រូពេទ្យ​អាម៉េរិក ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​មួយ​នៅ រដ្ឋ​មី​ណេ​សូ​តា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular