ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ( សាធារណរដ្ឋកូរ៉េ) កាលពីថ្ងៃទី ៧ មករា ២០២១ បានរៀបចំប្រារព្ធមីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៤២ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) លើរបបប្រល័យ ពូជសាសន៍ ប៉ុល ពត តាមរយៈប្រព័ន្ធអនឡាញ ដែលមានតំណាងសមាជិក-សមាជិកា សកម្មជនអ្នកគាំទ្រ រាជរដ្ឋាភិបាល ពីគ្រប់តំបន់ទូទាំងប្រទេសកូរ៉េ ប្រមាណ ១៧០ នាក់ ចូលរួម។
មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹង តាមប្រព័ន្ធអេឡិចត្រូនិកថាៈ អង្គមីទ្ទិញនេះ ធ្វើឡើង តាមរយៈអនឡាញ ក្រោមអធិបតីភាព លោក ឡុង ឌីម៉ង់ ឯកអគ្គ រាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ១ម៉ោង និង៣០នាទីដោយមាន ការគោរពភ្លេងជាតិ ច្រៀងបទពង្សាវតារខ្មែរ ទស្សនាវីដេអូ ឯកសារប្រវត្តិសាស្ត្រ និងអាន សាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដោយលោកវរៈសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សា យោធា អមស្ថានទូត។
បន្ទាប់មក ក៏មានចំណាប់អារម្មណ៍ របស់លោកស្រី ស៊ីវ ស្រីពៅ លោក ដន សាម៉ឺឌី និងកញ្ញា ឈុន ធាវី ជាតំណាងនិស្សិត តំណាងសហគមន៍ ស្ត្រីរៀបការស្វាមីកូរ៉េ តំណាងពលករ ហើយបន្តដោយ មតិសំណេះ សំណាល របស់ឯកអគ្គរាជទូត ដោយលើកពីប្រវត្តិ នៃថ្ងៃ ៧ មករា និងសច្ចៈភាព ជាប្រវត្តិសាស្ត្រ នៃ ៧ មករា និងការចូលរួមរបស់ ប្រជាពលរដ្ឋ យុវជនជំនាន់ក្រោយ ក្នុងការជ្រោងទង់ ស្មារតីជ័យជំនះ ៧ មករា ឲ្យនៅស្ថិតស្ថេរ ជានិមិត្តរូប នៃសាមគ្គីភាព រួបរួមជាតិ និងអភិវឌ្ឍន៏៕/V-PC