Home ព័ត៌មានជាតិ នយោបាយ សមាជិកសមាជិកា...

សមាជិកសមាជិកាគណបក្សស្រុកសន្ទុកអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ៧ មករា

ដោយ:បញ្ញាសាស្ត្រ/ភ្នំពេញ:កាលពីរសៀថ្ងៃទី៧មករាសមាជិក សមាជិកក្នុងជួរគណបក្សស្រុកសន្ទុក ខេត្តកំពង់ធំបានជួបជុំគ្នាប្រារព្ធពិធី«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ថ្ងៃជ័យជម្នះ មករា ! ជាថ្ងៃដែលប្រទេសកម្ពុជាបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ។

   ពិធីនេះ«អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ មករា !( មករា ១៩៧៩មករា ២០២១)នេះប្រព្រឹត្តិទៅក្រោមអធីបតីភាពពីលោកជា ចាន់តូ សមាជិកគណ:អចិន្ត្រៃយ៍អចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា  និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទុក។

  នៅក្នុងសារលិខិតរបស់សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលអានជូនអង្គពីធីដោយឯកឧត្ដម ជា ចាន់តូ បានបញ្ជាក់ច្បាស់ថា ÷ក្រោយពីប្រទេសជាតិបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សមកប្រជា ជនកម្ពុជា ពលរដ្ឋយើងមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យក្នុងនោះកម្ពុជាក៏មានកិត្យានុភាព និងមានមុខមាត់សារជាថ្មីលើឆាកអន្តរជាតិផងដែរ។   សារលិខិតក៏បានធ្វើការរំលឹកឲ្យដឹងទៀតថា÷កាលពី៤២ឆ្នាំមុនប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗ ផងដែរគឺរស់នៅក្រោមការបង្ខិតបង្ខំឲ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាកទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀនហើយប្រពលរដ្ឋទាំងអស់ គឺរស់នៅគ្មានសិទ្ធិសេរីភាព។

ជាមួយនេះដែរសារលិខិតក៏បានអំពាវនាវសូមឲ្យថ្ងៃជ័យជ័យជំនះ មករា និងស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូបៗ និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

  នៅក្នុងឱកាសនោះដែរសមាជិកសមាជិកា គណបក្សទាំងអស់បានប្តេជ្ញាថានឹងចងចាំ និងដឹងគុណជានិច្ចចំពោះគុណូបក្ការៈដ៏ថ្លៃថ្លាបំផុត នៃមហាជ័យជម្នះ៧ មករា ១៩៧៩ ដែលបានជួយសង្រ្គោះអាយុជីវិត និងសង្គមជាតិយើងឱ្យរស់ឡើងវិញ បានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត «បើគ្មានថ្ងៃជ័យជំនះ មករា ទេយើងក៏មិនមានអ្វីៗ ដូចសព្វថ្ងៃនេះដែរ» ។ហេតុដូច្នេះហើយបានជាប្រជាជនកម្ពុជាគ្រប់រូបៗចាត់ទុកថា «ថ្ងៃជ័យជម្នះ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន»ជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular