Home ព័ត៌មានសំខាន់ៗ សមត្ថកិច្ច​នគ...

សមត្ថកិច្ច​នគរបាល​ចម្រុះ បង្ក្រាប​បទល្មើស និង​ដកហូត​គ្រឿងញៀន ជាច្រើន នៅ​ក្រុង​ប៉ោយប៉ែត​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​អធិការដ្ឋាន ក្រុង​ប៉ោយប៉ែត​សហការ​ជាមួយ កម្លាំង​ការិយាល័យ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នាក់ និង​វត្ថុតាង​ថ្នាំញៀន មួយចំនួន​កាលពី វេលា​ម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ ភោជនីយដ្ឋាន​ម្លប់​ឫស្សី ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុង​ប៉ោយប៉ែត ក៏ដូចជា​លោក​វរ សេនីយ៍​ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថាៈ យោង​បទល្មើស​ជាក់ស្តែង និង​អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង និង​សហការ​នឹង​នគរបាល ដូចខាងលើ បាន​ឈានដល់​ចាប់​ឃាត់ខ្លួន ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ ញៀន ខុសច្បាប់ ចំនួន ពីរ​នាក់​។​

​ជនសង្ស័យ​ពីរ​នាក់​នោះ មានៈ ១-​ឈ្មោះ មាស ធីតា ភេទ​ប្រុស ជនជាតិខ្មែរ រស់នៅ​ចំណុច មុខ​ភោជនីយដ្ឋាន ម្លប់​ឫស្សី ផ្លូវជាតិ​លេខ​៥ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ដកហូត វត្ថុតាង សង្ស័យ​ថ្នាំញៀន អ៊ិ​ច​ស្តា​ស៊ី ចំនួន ៤៨ គ្រាប់​, សារធាតុ​ញៀន​សង្ស័យ​ប្រភេទ កេ​តា​មីន ចំនួន ១៥ កូន​ថង់​តូច និង​២-​ឈ្មោះ ស្រេង ឡុង​ហេង ភេទ​ប្រុស ដែលជា​មេក្លោង រស់នៅ​បន្ទប់​លេខ E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង ផ្ទះ​គ្មាន​លេខ ភូមិ​សាមគ្គី​មានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វត្ថុតាង​ចាប់យក មាន​ថ្នាំ​គ្រាប់ ពណ៌​ត្រួយ​ចេក ចំនួន ២៣ ថង់ , ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន​៤​ថង់ , ថ្នាំ​គ្រាប់​ពណ៌​លឿង ស្រាល ចំនួន​៥​ថង់ សង្ស័យ​សារធាតុ​ញៀន ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី , ក្រាម​ស​ថ្លា ចំនួន ១ កូន​ថង់​, ថ្នាំ​គ្រាប់​ហ្វា​យៗ​មួយ​បន្ទះ ចំនួន ១០ គ្រាប់​, ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន ១, កេ​តា​មីន​ទឹក ចំនួន ១៥០ ដប​, សំភារ​សំរាប់​ស​ម្ងួ​ត​ថ្នាំញៀន មួយ​កំ​ប្លេ​រ​។​

​លោក​ស្នងការរង​ដដែល បាន​បន្តថាៈ ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ដោយ​មន្ទីរ​ប្រឆាំង គ្រឿងញៀន ជា​ម្ចាស់​ករណី ហើយ​ស្រាវជ្រាវ ស៊ើបអង្កេត បំបែកសំណុំរឿង​ដោយ​តាម មុខសញ្ញា ពី​រាជធានី​ភ្នំពេញ មក​ក្នុងភូមិ​សាស្ត្រ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូច្នេះ​បន្ទាប់ពី​ការបង្ក្រាប​នេះ សមត្ថកិច្ច​នៅ​ខេត្ត កាលពី​ថ្ងៃទី​៨ ខែមករា​បានប្រគល់ ជនសង្ស័យ ទាំង ពីរ​នាក់ និង​វត្ថុតាង ប្រគល់ជូន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី អនុវត្ត​បន្ត តាម​នីតិវិធី ក្នុង​ការកសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នៅ​រាជធានី​ភ្នំពេញ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular