Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការកែច្នៃខ្លា...

ការកែច្នៃខ្លាញ់ត្រីរៀល៖ មាននៅកម្ពុជាតាំងពីសង្គ្រាមលោកលើកទី ១ រហូតមកដល់សព្វថ្ងៃ

ដោយ៖ ជា សីហៈ/រាជធានីភ្នំពេញៈ បើតាមសេចក្តីរាយការណ៍របស់បណ្តាញការងារបរិស្ថានមួយ ដែលមានឈ្មោះថា Wonder of the Mekong បានឲ្យដឹងថា ការកែច្នៃខ្លាញ់ត្រីរៀល មាននៅកម្ពុជាតាំងពីសង្គ្រាមលោកលើកទី ១ រហូតមកដល់សព្វថ្ងៃ។

ប្រភពដដែលបានបន្តថា ក្នុងរូបភាពខាងលើនេះ គឺជាសកម្មភាពនៃផលិតកម្មចម្រាញ់ខ្លាញ់ត្រី នៅតាមមាត់ច្រាំងទន្លេមួយ ក្នុងប្រទេសកម្ពុជា ដែលបានដកស្រង់ចេញពីសៀវភៅ «ការនេសាទនៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» (La Pêche Dans les eaux douces du Cambodge) បោះពុម្ពក្នុងឆ្នាំ ១៩៤០ ។ 

ប្រភពដដែលបានបន្តថា ក្រៅពីជាប្រភពប្រូតេអ៊ីនចំណីអាហារដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ត្រីរៀល ត្រីលេញ ហាក់បានដើរតួនាទីសំខាន់ផងដែរ ចំពោះប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី១។ 

ក្នុងរវាងឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជម្លោះប្រដាប់អាវុធមួយបានចាប់ផ្ដើមឡើងនៅទ្វីបអឺរ៉ុប តាមព្រំដែនបារាំង និងអាល្លឺម៉ង់។ ជម្លោះនេះ ត្រូវបានគេចាត់ទុកថា ជាសង្គ្រាមលោកលើកទី ១។ ក្នុងពេលនោះ អាណាព្យាបាលបារាំងនៅក្នុងប្រទេសកម្ពុជា បានបង្កើតចង្វាក់ផលិតកម្ម ផលិតខ្លាញ់ត្រី ចេញពីពពួកត្រីរៀល និងត្រីលេញ សម្រាប់ធ្វើជាឥន្ធនៈ ដើម្បីប្រើប្រាស់លើគ្រឿងម៉ាស៊ីនក្នុងសង្គ្រាមលោកលើកទី១។ 

ជារៀងរាល់ឆ្នាំ ចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ពាក់កណ្តាលខែមីនា ត្រីដ៏ច្រើនលើសលប់ ពិសេសពពួកត្រីរៀល ត្រីលេញទាំងនេះ បានធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅទន្លេមេគង្គវិញ ដើម្បីលាក់ខ្លួនក្នុងរដូវប្រាំង ហើយក៏ជាពេលដែលខ្សែសង្វាក់ផលិតកម្មចម្រាញ់ខ្លាញ់ត្រីចាប់ផ្តើម ស្របនឹងពេលរដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ របស់ប្រជាជនកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ ផលិតកម្មចម្រាញ់ខ្លាញ់ត្រីបែបនេះ ពុំមានទៀតឡើយ ប៉ុន្តែ នៅតាមដងទន្លេសាប នាកន្លែងដែលប្រជាជនកម្ពុជាមកបណ្តាខេត្តនានាក្នុងប្រទេសដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ យើងអាចឃើញមានអាជីវកម្មសម្អាតស្រកា និងខ្លាញ់ត្រីមុននឹងយកទៅធ្វើប្រហុកកើតមានជាជំនួយវិញ។ ពួកគេយកខ្លាញ់ត្រីទាំងនោះ ទៅកែច្នៃធ្វើចំណីត្រី៕/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular