Home ព័ត៌មានជាតិ សន្តិសុខ ប្រជាពលរដ្ឋ ប...

ប្រជាពលរដ្ឋ ប្រទះឃើញសពអណ្តែតទឹក ក្នុងស្ទឹងតាហោ បង្កការភ្ញាក់ផ្អើល ទាំងព្រឹក

ដោយៈ សម្បត្តិ / ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រទះឃើញសពអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្នុងស្ទឹងតាហោ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ។

សមត្ថកិច្ច បានបញ្ជាក់ថាៈ សពមានឈ្មោះ ភួង បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

បើតាមប្អូនប្រុសបង្កើតរបស់សព ឈ្មោះ ភួង រតនា បានឱ្យដឹងថាៈ ជនរងគ្រោះ មានជំងឺសសៃប្រសាទ រយៈពេល ២ ឆ្នាំមកហើយ ដោយបាត់ពីផ្ទះ រយៈពេលបីថ្ងៃ ពីរយប់ គឺបានបាត់ពីផ្ទះ តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ហើយក្រុមគ្រួសារ បានខំដើរស្វែងរក និងផ្សព្វផ្សាយ តាមវិទ្យុ ABC ផងដែរ។ នៅថ្ងៃកើតហេតុ គាត់ក៏បានដឹងថា មានករណីមនុស្សស្លាប់ អណ្តែតទឹក នៅទីតាំងកើតហេតុ ខាងលើ ទើបគាត់មកមើល ឃើញថា ជាបងប្រុសរបស់គាត់ ពិតប្រាកដមែន។

តាមការធ្វើកោសល្យវិច័យ របស់ក្រុមគ្រូពេទ្យ វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គ្រូពេទ្យអមសាលាដំបូង រាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ឈ្មោះ ភួង បញ្ញា (សព) ស្លាប់ដោយសារលង់ទឹក ពិប្រាកដមែន៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular