ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលកាលពីថ្ងៃសុក្រ បានអះអាងអំពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន២០៥នាក់បន្ថែម ក្នុងនេះ១៣១នាក់ជាការឆ្លងក្នុងស្រុក ជាហេតុនាំអោយការឆ្លងវីរុសនេះសរុបឡើងដល់៩.៨៤១នាក់។
ចំនួនអ្នកជំងឺកូវីដ១ស្លាប់នៅ៦៧នាក់ដដែល ហើយអ្នកអ្នកឆ្លងវីរុសកូរ៉ូណា៤.៥១៩នាក់នៅកំពុងព្យាបាលនៅឡើយ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ លោក តាវីស៊ីល វីសានុយ៉ូធីន បាននិយាយថា ក្នុងចំណោមការឆ្លងក្នុងស្រុកថ្មី មាន៣៧នាក់នៅខេត្តសាមុត សាខន ២៩នៅក្រុងបាងកក ២២នៅសាមុត ប្រកាន ១០នៅឈុន ប៊ូរី និង៤នាក់នៅ នគរ ផាធូម៕
អ្នកដំណើរពាក់ម៉ាស់ការពារវីរុសកូរ៉ូណានៅអាកាសយានដ្ឋាន សុវណ្ណភូមិ ក្នុងខេត្តសាមុត ប្រាកាន កាលពីថ្ងៃ៧មករា