Home ព័ត៌មានជាតិ នយោបាយ ស្មារតី​ជ័យជម...

ស្មារតី​ជ័យជម្នះ ៧ មករា​រស់​ជានិច្ច​ជាមួយ​ការចងចាំ​

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈប្រជាពលរដ្ឋ​នៅ​ស្រុក​ស្ទោង ខេត្តកំពង់ធំ​បាន​ចង់ចាំ​ជានិច្ច​នូវ ថ្ងៃជ័យ​ជម្នះ​៧​មករា ដែលជា​ថ្ងៃកំណើត​ទី​២​របស់ខ្លួន​និង​ជា​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​បាន​សង្គ្រោះ និង​រំដោះ​ចេញផុត​ពីរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ​។​

ពិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង​(រូបថតក្រុមការងារ)

​ការបង្ហាញ​ឲ្យ​នេះ​នៅក្នុង​ពិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង​នៅ​ថ្ងៃទី​៨​ខែមករា​ក្រោម​អធិបតីភាព​លោក​ជា​ចាន់តូ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​។​

ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក​ជា​ចាន់តូ​បាន​អាន​សារ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​អាន​ជូន​អង្គពិធី​។​សារបាន​រំលេច​នូវ​សមិទ្ធិ​និង​ស្ថានភាព​ជាក់ស្តែង​របស់​ប្រទេស​ដែល​កំពុង​ទទួល​នូវ​សុខសន្តិភាព​និង​វឌ្ឍនភាព​។​

ពិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង​(រូបថតក្រុមការងារ)

​លោក​ជា​ចាន់តូ​បាន​បញ្ជាក់ថា​ឆ្នាំនេះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​យើង​មិនបាន​ប្រារព្ធ​រំលឹក​ខួប​លើក​ទី​៤២​ក្នុង​ទ្រង់ទ្រាយ​ធំ​ក៏ដោយ​ប៉ុន្តែ​អត្ថន័យ​និង​ស្មារតី​ជ័យជម្នះ​៧​មករា​នៅតែ​រស់​រវើក​ក្នុង​មនសិការ​របស់​ប្រជាជន​កម្ពុជា​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បានឡើយ​។​យើង​នៅចាំ​ច្បាស់​ថា​៤២​ឆ្នាំ​កន្លងមកនេះ​ប្រទេសជាតិ​និង​ប្រជាជន​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដើម្បី​ការរស់រាន​និង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ជារួម​គឺ​ដៃ​ម្ខាង​ការពារ​និង​ដៃ​ម្ខាង​ទៀត​បង្កបង្កើន​និង​កសាង​ប្រទេស​រហូត​យើង​ទទួលបាន​លទ្ធផល​និង​ផ្លែផ្កា​រីកចម្រើន​គ្រប់​វិស័យ​ដល់​សព្វថ្ងៃនេះ​ហើយក៏​គ្មាន​អ្នកណា​ដឹង​ពី​ការលំបាក់​វេទនា​ជាង​ខ្លួន​យើង​ដែល​បាន​ឆ្លងកាត់​នោះទេ​។​ដូចនេះ​ជ័យជម្នះ​៧​មករា​គឺ​នៅតែ​ស្ថិតក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​គ្រប់រូបៗ និង​ក៏​ជា​និមិត្តរូប​នៃ​សាមគ្គី​ជាតិ និង​មហា​គ្រួសារ​ខ្មែរ ជា​អមតៈ​ក្រោម​ម្លប់​សុខសន្តិភាព​ជានិច្ច​និ​រ​ន្ត៍​៕​សរន

ពិធី​ជួបជុំ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤២​ថ្ងៃជ័យ​ជម្នះ​៧​មករា​ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង​(រូបថតក្រុមការងារ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular