ដោយ: មុនីរ័ត្ន/ភ្នំពេញៈ អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និង អ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំ ដល់កុមារក្រីក្រ ពលរដ្ឋ ទាំងនេះ គឺ គ្រាន់តែជាបុគ្គលមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសតាំងដ៏គួរឱ្យកត់ សម្គាល់បំផុតក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ ស្មាត(Smart)ឆ្នាំ ២០២០។យុទ្ធនាការស្វែងរកពលរដ្ឋគំរូរបស់ប្រទេសកម្ពុជាបាន ចាប់ផ្តើមកាលពីខែមុនហើយថ្ងៃផុតកំណត់នៃការជ្រើសតាំងគឺនៅថ្ងៃទី២២ខែមករាខាងមុខ។អ្នកដែលត្រូវបានជ្រើសតាំងជាជ័យលាភីពានរង្វាន់ពលរដ្ឋ គំរូស្មាត នឹង ឈ្នះរង្វាន់ធំជាទឹកប្រាក់ចំនួនមួយម៉ឺនដុល្លារ។
លោក លី តុលា ដែលបានជ្រើសតាំង លោក អួន បឋម (ដែលត្រូវបានគេ ស្គាល់តាមរយៈ ឈ្មោះ ក្រៅថា សាយ) បានថ្លែងថា “ដោយ សារ តែ សកម្មភាព ដ៏ អស្ចារ្យ របស់ គាត់ នឹង បង្ហាញផ្ទាល់ ដល់ យុវជន ថា សកម្មភាព ជួយ ដល់ សង្គមមិនថា តូច ឬ ធំ ក្តី។ ជា ក្តីស ង្ឃឹមសម្រាប់ យុវជន ជំនាន់ ក្រោយ ជា ពិសេសគឺ កុមារ ដើម្បី ឱ្យ ពួក គេទាំង អស់ ទទួល បាន ឱកាស ដូច គ្នា ធំធាត់ មាន សុខភាព ល្អ និង ក្លាយជា យុវជន ជំនាន់ ក្រោយដ៏ ល្អ”។
រូបថតៈលោក អួន បឋម (ដែលត្រូវបានគេ ស្គាល់តាមរយៈ ឈ្មោះ ក្រៅថា សាយ)
បន្ទាប់ពីដឹងថា លោកត្រូវបានជ្រើសតាំងនោះលោក សាយ បាន ថ្លែងថា នៅក្នុង ខួប កំណើត អាយុ ៣០ឆ្នាំ នេះ លោក ចង់ ធ្វើ អំពើ ល្អ មួយ ដល់ ប្រទេសជាតិ របស់ គាត់។លោក សាយ បានថ្លែងថា “សម្រាប់ ខ្ញុំផ្ទាល់ គឺ មាន អារម្មណ៍ សប្បាយ ចិត្ត នៅពេល ដែល គេ បាន ឃើញ នូវ អំពើ ល្អ របស់ ខ្ញុំហើយនិងក្រុមរបស់ខ្ញុំ ដែល យើង កំពុង តែ ស្វះ ស្វែង ធ្វើ ការ រត់ ទូទាំង ប្រទេស រៃអង្គាស ថវិកា ទៅ ជួយ ដល់ មន្ទីរ ពេទ្យ កុមារ អង្គរ ដែល ជា សកម្មភាព សង្គម មួយ”។
លោក សាយ បាន បញ្ចប់ការ រត់ ចម្ងាយផ្លូវ ២.២២០ គីឡូម៉ែត្រ រួចហើយ គិត ត្រឹមថ្ងៃទី ១ ខែមករាកន្លងទៅដែល ជា ផ្នែក មួយ នៃ ចំណាយ ផ្លូវ សរុបចំនួន ២.៣៩១គីឡូម៉ែត្រ ។លោកគ្រោង បញ្ចប់ ការ រត់ ចម្ងាយ ផ្លូវ ដ៏ វែង នេះ នៅថ្ងៃទី ១០ ខែមករាខាង មុខ នេះ។
លោក អែល ម៉ាត់ ក៏ត្រូវបានជ្រើសតាំងផងដែរដោយសារមាន ការទទួល ស្គាល់ លើការងារ ជំនួយ សប្បុរស ធម៌ ដែល គាត់បាន ផ្តល់ ទៅ ឱ្យ សហគមន៍ របស់គាត់។ លោក អែល ម៉ាត់ បាន រៃ អង្គាស ប្រាក់ ដើម្បី ជួយ ប្រជាពលរដ្ឋ ក្រីក្រ កុមារ កំព្រា និង មនុស្ស ចាស់ជរា។
រូបថតៈលោក អែល ម៉ាត់
លោក កូប ហាសាន់ ដែលជាអ្នកជ្រើសតាំង លោក អែល ម៉ាត់ បាន ថ្លែង ថា “ខ្ញុំជ្រើសរើសយកគាត់ [អែល ម៉ាត់] នឹង គឺ ដោយសារ គាត់ ធ្វើ ការ អត់ ចង់ បាន អ្វី ទាំង អស់ សូម្បី តែ ប្រាក់ ខែ ក៏ គាត់ អត់ មាន ដែរ។ តែ ខ្ញុំ ឃើញ គាត់ ប្រឹង ប្រែង ធ្វើ មែន ទែន”។
បន្ទាប់ ពី ទទួលបានដំណឹង អំពីការ ជ្រើស តាំង រូបគាត់ លោក អែល ម៉ាត់ បាន ថ្លែង ថា “ការ ពិត ខ្ញុំ គ្មាន លុយ កាក់ទេ ប៉ុន្តែមានទឹកចិត្ត មាន គំនិត មួយ ចង់ឲ្យអ្នក ភូមិ អ្នក ស្រុក ឲ្យ មានជីវភាពធូរធារ មានការអភិវឌ្ឍន៍ភូមិឃុំ”។លោក បាន បន្ថែម ថា “បើសិនជាខ្ញុំបានជ័យជម្នះ ទីមួយ លុយ នេះខ្ញុំ មិនយកខ្លួនឯងទាំង អស់ទេ គឺ ខ្ញុំ ចែក ជួយអ្នកក្រីក្រ ក្មេងកំព្រា ចាស់ជរា មួយ ផ្នែក ធំ”។
អ្នកត្រូវបានជ្រើសតាំងដែលមានប្រជាប្រិយម្នាក់ ផ្សេង ទៀត គឺ លោក អ៊ុក យុទ្ធ ប្រជាជនរស់នៅខេត្តក្រចេះ។ អ្នកជ្រើសតាំងចំនួនប្រាំ នាក់ បានជ្រើសតាំងរូបគាត់ ដោយសារការងារដែលគាត់ធ្វើជាមួយ កុមារ ក្រីក្រ។
និយាយអំពីមូលហេតុដែលគាត់បានជ្រើសតាំង លោក អ៊ុក យុទ្ធ កញ្ញា ស៊ុន ហុកចរិយា បានថ្លែង ថា “មូលហេតុ ដែល ខ្ញុំ ជ្រើស រើស លោក យុទ្ធ ធ្វើជាពលរដ្ឋគំរូ គឺ ដោយសារតែគាត់ជួយ សម្រួល ដល់ កុមារ នៅក្នុង សហគមន៍ឱ្យមកសិក្សា ដោយ មិន ចាំបាច់ បង់ ប្រាក់ទៅលើមុខវិជ្ជាភាសាអង់គ្លេស”។
រូបៈលោក អ៊ុក យុទ្ធ ប្រជាជនរស់នៅខេត្តក្រចេះ
លោក អ៊ុក យុទ្ធ ដែលជាអ្នកសម្របសម្រួល សមាគមខ្មែរដើម្បីអភិវឌ្ឍន៍តាមជនបទ ដែលជាអង្គការ សហគមន៍ មួយ ប្រតិបត្តិការ ក្នុង ខេត្ត ក្រចេះ បានថ្លែងថា “យើង ផ្ដោត ទៅ លើ កុមារ ដែល ក្រីក្រ កុមារ ដែល មក ពី តំបន់ ជិត ខាង ដូច ជា នៅ តំបន់ ចុង ជ្រោយ ក្នុង ភូមិ អូរឬស្សី១នេះ។ ដោយ សារ មើល ឃើញ ពី ការ លំបាក ផ្នែក ភាសា និង ការ លំបាក ក្នុង វិស័យ អប់រំ អញ្ចឹងទើប សម្រេច ចិត្ត ធ្វើ កម្មវិធី នេះ ឡើង ដើម្បី ជួយ ដល់ ក្មេង ទាំង នោះ ជា ពិសេស ក្មេង ដែល មក ពី គ្រួសារ ក្រីក្រ ក្មេង ដែល ខ្វះ អាហា រូបត្ថម្ភ ហើយ និង ពិបាក ក្នុង ការ អាន”។លោកបាន បន្ថែម ថា “បើសិនជាមាន ឱកាស ឈ្នះ ពិត ប្រាកដ មែន យើង នឹង យក ថវិកា នេះ មកអភិវឌ្ឍន៍កន្លែងរបស់យើងអភិវឌ្ឍន៍កុមារនៅទីនេះ ឲ្យបានប្រសើរជាងមុន”។
អ្នកជ្រើសតាំងយ៉ាងច្រើនបាន ផ្ញើ ការ ជ្រើស តាំង របស់ពួកគេ សម្រាប់ មនុស្ស ដែល ពួកគេ ជឿ ថា បាន ធ្វើ កិច្ចការ ជាច្រើន សម្រាប់ ប្រទេសជាតិ អ្នកជិត ខាង ភូមិ ឬ ខេត្ត របស់ ខ្លួន។អ្នក ជ្រើស តាំងត្រូវ បានអនុញ្ញាតឱ្យ ជ្រើស តាំង តែ មនុស្ស ម្នាក់ ប៉ុណ្ណោះ។ ហើយ អ្នកជ្រើសតាំងទាំងនោះត្រូវ ផ្តល់ ព័ត៌មានទំនាក់ទំនងលម្អិត របស់ អ្នកត្រូវបានជ្រើស តាំង ព្រមទាំង ការពិពណ៌នាដោយ សង្ខេប អំពីអំពើ ល្អ ដែលជួយ ឱ្យ បុគ្គល រូប នោះ ត្រូវ បាន ជ្រើស តាំង។
អ្នកជ្រើសតាំងក៏ត្រូវ បានស្នើ សុំ ឱ្យ ផ្តល់ រូបថត ឌីជីថល ឬវីដេអូ ទៅ តាម ជម្រើស របស់ពួក គេ ផង ដែរ។ អ្នក ត្រូវ បាន ជ្រើស តាំង សាក សម បំផុត នឹង ត្រូវបានទាក់ទង ដោយ អ្នក រៀបចំកម្មវិធី ដើម្បី ស្វែង រក ព័ត៌មាន បន្ថែម អំពី សាវតា របស់ ពួកគេ ព្រម ទាំង អំពើ ល្អ ដែលជួយ ឱ្យ ពួកគេ ត្រូវ បាន ជ្រើស តាំង។ ក្រោយ មក អ្នក រៀបកម្មវិធី នឹង ចេញផ្សាយ ព័ត៌មាន លម្អិត របស់ អ្នក ត្រូវ បានជ្រើស តាំង នោះ។ រាល់ ការ ផ្សាយ គឺជា ឆន្ទានុសិទ្ធិ របស់ អ្ន ករៀបចំ ការ កម្មវិធី។
អ្នក របៀបចំ កម្មវិធី គ្រោង នឹងជម្រុះ បេក្ខជនមក នៅ ត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ដែល ពួកគេ នឹង មាន វត្តមាន នៅ ក្នុង ពិធី ប្រគល់ ពាន រង្វាន់។ ជ័យលាភី នឹង ត្រូវបានជ្រើស រើស ដោយ គណៈកម្មការ ដែល មានសមាសភាព បីរូប។ ឈ្មោះ សមាសភាព របស់ គណៈកម្មការ នឹង ត្រូវ បានប្រកាសនៅដើមឆ្នាំនេះ។
កម្មវិធី ពាន រង្វាន់ ពលរដ្ឋ គំរូ នេះ មាន បំណង បង្ហាញឱ្យ ឃើញ នូវ អំពើ ចេះ ជួយ យក អាសារ គ្នា របស់ ប្រជាពលរដ្ឋ កម្ពុជា នៅ ក្នុង ការ ប្រាស្រ័យទាក់ទង ជាមួយ មិត្តភក្តិ អ្នកជិតខាង និង អ្នក ផ្សេង ទៀត នៅ ក្នុង សហគមន៍ របស់ ពួកគេ៕សរន