Home ព័ត៌មានអន្តរជាតិ ប៉ូលិស​អាម៉េរ...

ប៉ូលិស​អាម៉េរិក​ស្លាប់​ដោយ​ត្រូវរបួស​ក្នុងអំឡុងពេល​ប៉ះទង្គិច​នៅ​សភា​ជាមួយ​អ្នក​គាំទ្រ​របស់​ត្រាំ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​នាយ​ប៉ូលិស​ប្រចាំ​សភា​អាម៉េរិក​លោក​ប្រាយ​អឹន ស៊ី​កនិក បាន​ស្លាប់​ដោយ​របួស​ក្នុង​ពេល​អ្នកប្រឆាំង​តវ៉ា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សំរុកចូល​ក្នុង​អាគារ​អ្នកច្បាប់​​នេះ​កាលពី​ថ្ងៃ​ពុធ នេះ​បើ​តាម​ការបញ្ជាក់​ពី​កម្លាំង​ប៉ូលិស​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ការស្លាប់​នាយ​ប៉ូលិស​រូប​នេះ​នាំ​អោយ​ចំនួន​អ្នក​បាត់បង់​ជីវិត​ពី​កុបកម្ម​នៅ​វិមាន​កា​ពី​តូ​ល​ឡើងដល់​៥​នាក់​។​

​ប៉ូលិស​បាន​និយាយថា «​នាយ​ប៉ូលិស​ស៊ី​កនិក បាន​ឆ្លើយតប​នឹង​កុបកម្ម​…​និង​បាន​រងរបួស​ក្នុងពេល​ទប់ទល់​ពួក​ប្រឆាំង​តវ៉ា​។​លោក​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ត្រូវ​បាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​​ក្រោយ​ដួល​ពេល​វិល​មក​កាន់​ការិយាល័យ​»​។​

​បាតុករ​ស្រី​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាញ់សម្លាប់ និង​៣​នាក់​ទៀត​ស្លាប់​ដោយ​របួស​ឬ​ជំងឺ​ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​ពុធ​៕

​ប៉ូលិស​យាម​សភា​អាម៉េរិក​ប្រឈម​នឹង​ពួក​កុបករ​គាំទ្រ​ប្រធានាធិបតី​ត្រាំ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular