ដោយៈយោធិន/កណ្តាលៈព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដែលជាទិវាប្រជាពលរដ្ឋកម្ពុជាក្នុងទូទាំងប្រទេសរំឮកខួបលើកទី៤២ ថ្ងៃជ័យជំនះ៧ មករាក្នុងការផ្តួលរំលំបនប្រល័យពូជសាសន៍ប៉ុល នាយឧត្តមសេនីយ៍ សែមសុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អំពូលសឡាចំនួន១៧០ដើមស្ថិតក្នុងមូលដ្ឋានអង្គស្នួលទី៣ ដែលជាចំណងដៃថ្មីមួយទៀតរបស់សម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជាជូនដល់ប្រជាពលរដ្ឋស្រុកអង្គស្នួល។
លោកឧត្តមសេនីយ៍ទោ លីវណ្ណារ៉ា សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពើកបានបញ្ជាក់ថាៈអំពូលភ្លើងសឡាខាងលើនេះត្រូវបានដាក់អមសងខាងផ្លូវចាប់ពីដើមផ្លូវបំបែកផ្លូវជាតិលេខ៤ដែលឆ្លងកាត់ភូមិអង្គស្នួលទី៣ ភូមិព្រៃពពេល ឃុំពើក និងឃុំព្រៃពួច ស្រុកអង្គស្នួុល ខេត្តកណ្តាល ដើម្បីអបអរសាទរខួបទី៤២ នៃទិវាជ័យជំន:៧មករា ។
ពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អំពូលភ្លើងសឡាប្រារព្ធធ្វើឡើងនាចំណុចផ្លូវបំបែកផ្លូវជាតិលេខ៤ទល់មុខផ្សារអង្គស្នួលក្រោមកិច្ចសាទរពីប្រជាពលរដ្ឋមូលដ្ឋានចំនួន១១៧នាក់ ក្នុងនោះម្នាក់ៗទទួលបានក្រមា១ផងដែរ៕-R