Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច បន...

សមត្ថកិច្ច បន្តស៊ើបអង្កេត ករណីជនជាតិចិន ចាក់សម្លាប់គ្នា ស្លាប់ម្នាក់

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានអះអាងថា នៅបន្តស៊ើបអង្កេត ករណីជនជាតិចិន ចាក់សម្លាប់គ្នា ស្លាប់ម្នាក់ បើទោះបីជា ខាងកាស៊ីណូ បិទការផ្តល់ព័ត៌មានក៏ដោយ។ រីឯបុគ្គលិកសន្តិសុខរបស់ ក្រុមហ៊ុនកាស៊ីណូហូវ៉ា ហ្កេនធីង (Howa Gentting) ថា មិនមានការណែនាំ ពីថៅកែ សម្រាប់ការផ្តល់ព័ត៌មាន ពីក្នុងមកខាងក្រៅឡើយ ។

ប្រភពព័ត៌មានបឋមមួយ បានទម្លាយអោយដឹងត្រួសៗ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ថាៈ នៅវេលាម៉ោង ៣និង៥០នាទី រសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ មានករណីជនជាតិចិនដីគោក បានចាក់សម្លាប់គ្នា នៅក្នុងបន្ទប់នៃកាស៊ីណូ ហូវ៉ា ហ្គេនទីង បណ្តាលអោយម្នាក់ ស្លាប់ និងម្នាក់ទៀត ត្រូវបាននគរបាលបញ្ជូន មកអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ដើម្បីសួរនាំបន្ត ។ ករណីនេះ សមត្ថកិច្ច បានបញ្ជាក់ថា នៅមិនទាន់ដឹងពី មូលហេតុច្បាស់លាស់ នៅឡើយទេ ។

លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត ប្រាប់កាសែតរស្មីកម្ពុជា នាថ្ងៃត្រង់ទី៨ ខែមករាថាៈ ការឈ្លេចសួរព័ត៌មាន និងចម្លើយពីជនសង្ស័យ ជនជាតិចិនម្នាក់នោះ នៅមិនទាន់ដឹងនៅឡើយ។

សូមបញ្ជាក់ថាៈ ក្នុងរូបថត នៃសកម្មភាពចុះពិនិត្យ ស្រាវជ្រាវករណីចិន ចាក់សម្លាប់ជនជាតិចិននោះ គេឃើញមានលោក មាស ច័ន្ឌពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល ក្រុងប៉ោយប៉ែត ក៏មានវត្តមាននៅទីនោះដែរ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular