Home ព័ត៌មានជាតិ សន្តិសុខ យុវជន​ម្នាក់​...

យុវជន​ម្នាក់​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​កំណាត់ឈើ​ធ្លាក់​ពី​រថយន្ត​ដួល​ត្រូវ​រថយន្ត​មួយទៀត​បុក​ពីក្រោយ​

​ដោយៈ​ស​រិ​ទ្ធ​-​គ្រញូង​/​បាត់ដំបងៈរថយន្ដ​ដឹកឈើ បានធ្វើឱ្យ​ធ្លាក់​កំណាត់ឈើ​លើផ្លូវ ស្របពេល​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ ក៏បាន​បុក​ដួល ហើយ​មាន​រថយន្ត​មូ​យ​គ្រឿង​ទៀត​មកពី​ក្រោយ​បុក​ស្លាប់​ភ្លាមៗ​រួច​បើក​គេចខ្លួន​បាត់អស់​។​ ករណីនេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ មករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​ជនរងគ្រោះ​ឈ្មោះ ឆុន រី​ឆាត អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​និគម​ក្រៅ ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។ ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង (​មិន​ស្គាល់​ម៉ាក​) ដែលមាន​ដឹក​ដុំ​ឈើ​ជាច្រើន​ដុំ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​ធ្លាក់​កំណាត់ឈើ​មួយ​ដុំ​លើផ្លូវ​។ ស្របពេលនោះ ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ បើក​មក​កិន​ឈើ​នោះ បណ្តាលឱ្យ​ដួល​នៅ​កណ្តាលផ្លូវ ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ទៀត​បើក​មកពី​ក្រោយ កិន​បន្ថែម​ទៅលើ​អ្នកបើកបរ​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់​តែម្តង ។​

​ក្រោយពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង បាន​បើក​គេចខ្លួន​បាត់ស្រមោល​ទាំងអស់​។ ដោយឡែក​សព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular