ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី១ ដឹកនាំដោយលោកវរសេនីយ៍ទោ រឿន វន អធិការរង នគរបាលខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបជាក់ស្តែង ករណីកន្លែងឆ្នោតឡូតូ ដែលមានទីតាំងឆ្នោតឡូតូ ចំនួន២ទីតាំង គឺទីតាំងទី១ ស្ថិតនៅភូមិ២ច្រាំងចំរេះ១ ទីតាំងទី២ ស្ថិតនៅភូមិ២ សង្ក្រាត់ច្រាំងចំរេះទី១។
សមត្ថកិច្ច បានឱ្យដឹងថាៈ ក្រោយចប់ប្រតិបត្តិការនោះ សម្ភារដកហូតបាន រួមមាន ១. ម៉ាស៊ីនឆ្នោត ចំនួន៣គ្រឿង, ២. ទូរទស្យន៍ចំនួន ៣គ្រឿង, ៣.ឃីបតសំរាប់ចុច ចំនួន២គ្រឿង, ម៉ាស៊ីនព្រីន ចំនួន១គ្រឿង, ម៉ូនីទ័រ ចំនួន២គ្រឿង, ដុំវាយហ្វាយ ចំនួន១គ្រឿង, សម្ភារដកហូត ខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាល ច្រាំងចំរេះទី១ បានយកទៅរក្សាទុក នៅប៉ុស្តិ៍ ដើម្បីអនុវត្តបន្ត តាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋ នៅតំបន់ខាងលើ បានកោតសរសើរថាៈ លើកនេះ ប៉ូលិសខណ្ឌប្ញស្សីកែវ និងប៉ុស្តិ៍ច្រាំចំរេះទី១ ក្លាយជាអ្នកក្លាហាន ហ៊ានបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ដោយមិនគិតពីឆ្នាំងបាយមែន ឬក៏មកពីកន្លែងឆ្នោតឡូតូនោះ មិនព្រមគិតគូរម្ចាស់ទឹក ម្ចាស់ដី។ ករណីនេះរស្មីកម្ពុជា មិនអាចរកការបំភ្លឺបាន ពីខាងសមត្ថកិច្ចនោះទេ៕/V