ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថាលោកចង់រៀបចំគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ឲ្យទៅជាបុព្វបទមួយសម្រាប់បំរើឲ្យយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ២០២២និងឆ្នាំ២០២៣ ខាងមុខ ។សម្តេចបានសង្កត់ធ្ងន់ថាប្រសិនបើយើងធ្វើបានល្អ គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះគឺបានសេចក្តីថាយើងនឹងឈ្នះដោយស្រួល ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោ លនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅទីស្ដីការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ៨ ខែ មករា ២០២១ នេះ។
សម្តេចក្រឡាហោមស ខេង បានលើកឡើងថា៖«តាមពិតទៅខ្ញុំមានគំនិតវែងឆ្ងាយចង់រៀបចំគោលនយោបានភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះជាបុព្ធបទមួយបំរើឲ្យយុទ្ធ នាការឃោសនាបោះឆ្នោតឆ្នាំ២០២២និងឆ្នាំ ២០២៣ ។ អញ្ចឹងនាំគ្នាធ្វើទៅធ្វើតែគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះឲ្យបានល្អទៅនិយាយតិចធ្វើច្រើន។»
យោងតាមសេចក្ដីព្រាងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពថ្មីបានកំណត់លក្ខណសម្បត្តិ៨យ៉ាង៖១. គ្មានបទល្មើសគ្រប់ប្រភេទពិសេសសកម្មភាពលួចឆក់ប្លន់ ។២. គ្មានបទល្មើសគ្រឿងញៀន។ ៣. គ្មានអំពើអនា ចារគ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។ ៤. មានអនាម័យមាន សោភណ្ឌភាពល្អនិងបរិស្ថានល្អ។៥. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយករណីប្រធានសក្ដិនិងរាល់ជម្អឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព ។ ៦.ផ្ដល់សេវារដ្ឋបាលនិងសេវាសាធារណៈប្រកប ដោយ គុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត។ ៧. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយ គុណភាពនិងប្រសិទ្ធភាពនិងទី៨.គ្មានគ្រោះថ្នាក់ចរាចរណ៍។គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពមុននេះមាន ៩ ចំណុច និងមិនមានពាក្យសង្កាត់ទេ ។
សម្តេចក្រឡាហោមបានបន្តទៀតថា៖«យើងមិនចាំបាច់ទៅធ្វើការឃោសនាច្រើននោះទេយើងធ្វើបានតែប៉ុន្មានចំណុចនេះ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលធ្វើថ្មីនេះគឺ ពេលឃោសនាស្រួលហើយ ព្រោះយើងធ្វើអស់ហើយ ដូចនេះទោះបីអ្នកឯងមកធ្វើក្រោយក៏មិនលើសហ្នឹងដែរ» ។
សម្តេចក្រឡាហោមបន្តទៀតថា យើងបំរើសេវាបានល្អនិងការដោះស្រាយបញ្ហាទំនាស់នៅមូលដ្ឋានតែម្តងនេះជាចំណុចគន្លឹះសម្រាប់យើង ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថាពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះគឺដោយសារមានសំណូមពរនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលដូច្នេះការងារនេះត្រូវតែធ្វើឡើងជាសមូហភាពដោយមានស្ថាប័នទាំងអស់ចូលរួមដើម្បីបាញ់ឆ្ពោះទៅមូលដ្ឋាន។សម្ដេចបន្តថាពេលនេះ យើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយការថែមសង្កាត់នេះគឺដោយសារបណ្ដាក្រុងតាមខេត្តក៏មានសង្កាត់ដែរម្យ៉ាងនៅរាជធានីភ្នំពេញក៏មាន សង្កាត់ដូចគ្នាដែរ ។ សម្ដេចបន្តថាគោលនយោបាយនេះបានសរសេរច្បាស់ៗគ្មានពាក្យបង្ការលុបបំបាត់ ឬ កាត់បន្ថយអ្វីទេ ។
សម្ដេចបានពន្យល់ទៀតថាការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះគឺដើម្បីបញ្ចប់ភាពស្រពិចស្រពិលដូច្នេះគោលនយោបាយកែសម្រួលនេះបានកំណត់ ឱ្យច្បាស់តែម្ដងដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬ គ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត ។
យោងតាមសេចក្ដីព្រាងលក្ខណសម្បត្តិគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពមានគោលបំណងបន្តកសា ងនិងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមលើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាជននិងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្រោះមហាន្តរាយនិងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈព្រមទាំងលើកទឹកចិត្តឱ្យមានការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ។
គ្រប់ចំណុចនៃគោលនយោបាយនេះគឺដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនៅមូល ដ្ឋាននិងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំងសរុបវិធានការសរុបនិងមធ្យោបាយសរុបដោយបំផុសឱ្យមានកិច្ចសហការចូលរួមពីជាមួយសមត្ថកិច្ចផ្នែកសាធារណៈផ្នែកឯកជនផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស ៕