ដោយៈមុនីរ័ត្ន/ភ្នំពេញៈក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរតាដា( TADA) ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មី មួយឈ្មោះថា “Student” ឬ មុខងារ “សិស្ស” ដើម្បីគាំទ្រ ដល់ សិស្ស និស្សិត ខណៈ ដែល ពួកគេ ត្រៀមខ្លួន វិលត្រលប់ទៅកាន់ថ្នាក់រៀនវិញ។
កម្មវិធី Student នេះ ផ្តោត គោលដៅ លើ សិស្ស វិទ្យាល័យ និង និស្សិត មហា វិទ្យា ល័យ ទាំងអស់ ក្នុង រាជធានីភ្នំពេញ និង ខេត្ត សៀម រាប ជាមួយ នឹង ឱកាស ក្នុងការ កក់ ជិះ កង់ បី ឬ រថយន្ត ក្នុង តម្លៃទាប ជាង ធម្មតា រហូត ដល់ ២០% ចាប់ ពីថ្ងៃទី ១១ ខែមករា។
លោក ជីម ប៉ូលី ប្រធានចាត់ការទូទៅ របស់ក្រុមហ៊ុន TADA បាននិយាយថា “ការ សិក្សា របស់ សិស្ស និស្សិត បាន រងការរ អាក់រអួល យ៉ាង ខ្លាំង ក្នុង អំឡុ ង ពេលរាតត្បាត ជំងឺ កូវីដ-១៩។ ដូច្នេះ ការ ផ្តល់ ជូន ដល់ ពួក គេ នូវ មធ្យោបាយ ធ្វើ ដំណើរ ទៅ សាលារៀន ដែល កាន់តែ ងាយស្រួល និងមាន តម្លៃ ទាប គឺជា រឿង ចាំបាច់ បំផុត ដើម្បី ឱ្យ ពួក គេមាន ភាព ងាយស្រួល ក្នុងការ សម្រប ខ្លួនទៅនឹង គន្លង រស់នៅ ថ្មី”។
លោក ប៉ូលី បន្ត ថា “ការគាំទ្រ ដល់ សិស្ស និស្សិត ក្នុងការ វិលត្រលប់ ទៅ កាន់ សាលា រៀន វិញ ការ គាំទ្រ អាជីវកម្ម ខ្នាត តូច ជាមួយ នឹងតម្លៃ ដឹក ជញ្ជូន ទាប និង ទុក ចិត្ត បាន និងការគាំទ្រ ដល់ អ្នក បើក បរ តាមរយៈ ការ មិន យក កម្រៃ ជើងសារ របស់ យើង គឺសុទ្ធ តែ ជា ផ្នែកដ៏ សំខាន់ នៃ បេសកកម្ម របស់ យើង ក្នុងនាមជាក្រុមហ៊ុនមួយ ដែល បង្កើត ឱ្យមានការ ផ្លាស់ប្តូរ វិជ្ជមាន នៅទីកន្លែង ណា ដែល យើង ធ្វើ ប្រតិបត្តិការ”។
ដើម្បី ទទួលបាន កម្មវិធីប្រូម៉ូសិន Student នេះ សិស្ស និស្សិត គ្រាន់តែ ចូល ទៅ ចុះ ឈ្មោះ តាម រយៈ ពាក្យ សុំ អនឡាញ https://form.jotform.com/203652669256463 ឬ ផ្ញើ សារ ទៅ កាន់ ទំព័រ ហ្វេសប៊ុក របស់ ក្រុមហ៊ុន (https://www.facebook.com/TADAKHM (https://www.facebook.com/TADAKHM/)/) ឬ ទូរស័ព្ទ ទៅ កាន់ ក្រុមហ៊ុន តាមរយៈ លេខ ០៦១ ៥៥ ៥៦ ៤៣ ឬ ០១០ ៥៥ ៥៦ ៤៣៕សរន