ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ស្លោក
គុណសព្ទ
ស្វិតជាំដោយចំហាយក្ដៅ
ស្លឹកឈើស្លោក ។
ស្លោកមុខ ( ព. ប្រ. ) ឡើងមុខស្ពាន់អែស្រពោនស្រពាប់
ដៀលស្លោកមុខ, ភ័យស្លោកមុខ ។
នាមសព្ទ
( សំ. ឝ្លោក; បា. សិលោក ) សេចក្តីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្ក្រឹតឬបាលី; កេរ្ដិ៍ឈ្មោះល្អ ។ ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ ( ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤ យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត ) ។ មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ ( ម. ព. សម្លោក និង សិលោក ផង ) ។
នាមសព្ទ
ថង់សម្រាប់ច្រកបាត្រ
ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ ។
ស្រឹង្គារ
នាមសព្ទ
( សំ. ឝ្ឫង្គារ; បា. សិង្គារ ) សេចក្តីស្រឡាញ់; តម្រេក; គ្រឿងប្រលោមចិត្ត ។ ស្រីស្រឹង្គារ ស្រីដែលមានលំអគួរឲ្យកើតសេចក្តីស្រឡាញ់; ស្រីស្នំ ។ ស្រឹង្គារភាសិត (—រៈ—) ពាក្យដែលនាំឲ្យកើតសេចក្តីស្រឡាញ់; រឿងនាំឲ្យកើតតម្រេក, សាស្ត្រាល្បែង ។ ល ។
ស្រឹង្គី
នាមសព្ទ
( សំ. ឝ្ឫង្គី; បា. សិង្គី ) ឈ្មោះមាសមួយប្រភេទ
មាសស្រឹង្គី ។
ស្មិង
កិរិយាសព្ទ
( សំ. ឞ្មិង “លះបង់, បោះបង់; ធ្វើព្រងើយ, កន្តើយ, ធ្វើជើយ” )ស្លាប់, ស្លាប់ស្ដូក (ព. សា.)
វាស្មិងទៅហើយ ! វាស្លាប់ទៅហើយ ! ។
តាយស្មឹង ស្លាប់ស្ដូកស្ដឹង ។ ស្មិងស្មាធិ៍ ( ម. ព. ស្មាធិ៍ ) ។
ស្អិតស្អាង
កិរិយាសព្ទ
ស្អាងដោយប្រពៃ, ស្អាងដោយផ្ទិតផ្ចង់, ស្អាងឲ្យអស់ពីចិត្ត
ស្អិតស្អាងខ្លួនប្រាណ ។