ដោយៈយោធិន/កណ្តាលៈក្នុងឱកាសរំឭកខួបលើកទី៤២ទិវាថ្ងៃជ័យជំនះ៧មករា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ តាមរយៈលោកឧត្តមសេនីយ៍ឯកគង់អៀងទីប្រឹក្សាសម្តេចតេជោបានផ្តល់នូវចំណងដៃថ្មីមួយទៀតគឺផ្លូវចាក់បេតុងមួយខ្សែជូនដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវចាក់បេតុងនាព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២១ដែលត្រូវនឹងពេលដែលប្រជាជនក្នុងទូទាំងប្រទេសអបអរសាទរខួបលើកទី៤២ថ្ងៃជ័យជំនះ៧មករាផងនោះលោកឧត្តមសេនីយ៍ឯកគង់អៀងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកអញ្ចាញបានថ្លែងបញ្ជាក់ឲ្យដឹងថាផ្លូវបេតុងមួយខ្សែនេះស្ថិតក្នុងចំណោមផ្លូវបេតុងដែលប្រមុខរាជរដ្ឋភិបាលកម្ពុជាបានផ្តល់កន្លងទៅជូនដល់មូលដ្ឋានឃុំព្រែកអញ្ចាញដែលរហូតមកដល់បច្ចុប្បន្ននេះឃុំព្រែកអញ្ចាញមានប្រព័ន្ធផ្លូវបេតុងខ្វាត់ខ្វែងស្ទើរលុបបំបាត់ទាំងស្រុផ្លូវក្រហេងក្រហេងក្រហួងសម្បុកមាន់និងភក់ជ្រាំនារយៈកាលកន្លងទៅ។
លោកឧត្តមសេនីយ៍ឯកគង់អៀងបានបញ្ជាក់ថាៈផ្លូវបេតុងខាងលើនេះមានប្រវែង១៥៦ម៉ែត្រទទឹង២,៦០ម៉ែត្រនិងកម្រាស់០,២០ម៉ែត្រដើម្បីសម្រួលដល់ការធ្វើរាចរណ៍ពេលយប់ លោកឧត្តមសេនីយ៍ឯក គង់អៀង ក៏បានផ្តល់អំណោយអំពូលសឡាចំនួន១០ដើមផងដែរ៕.mara