ដោយៈសរិទ្ធ/ឧត្តរមានជ័យ: ជនសង្ស័យម្នាក់ដែលលួងលោមក្មេងស្រីអាយុ១៤ឆ្នាំទៅរួមភេទបានសម្រេចជាច្រើនលើកត្រូវលោកវេង ហ៊ត់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។
ជនសង្ស័យរូបនេះឈ្មោះ ឡូត យ៉េ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
នគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ លន់ ឡាត់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ត្រូវជាអ៊ុំប្រុសជនរងគ្រោះ) កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ពស់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោអាយុ ១៤ឆ្នាំ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចជាច្រើនលើក ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ឡូត យ៉េ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថារូបខ្លួនពិតជាបានរួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ បានសម្រេចជាច្រើនដងពិតប្រាកដមែន ដោយគិតចាប់ពីអំឡុងខែសីហា ឆ្នាំ២០២០ រហូតដល់ ខែធ្នូ ឆ្នាំ២០២០៕-R