សព​បុរស​ម្នាក់​ដែល​លោតទឹក​សម្លាប់ខ្លួន​នៅ​ស្ពាន​ជ្រោយចង្វារ​បាន​អណ្តែត​ឡើង​ហើយ​

​ដោយៈ​ស​រិ​ទ្ធ​-​អង្គា​រ៍​ហេង​/​ភ្នំពេញៈ បុរស​ម្នាក់​ដែល​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​មានទំនាស់​គ្នា​នៅក្នុង​គ្រួសារ​នោះ​ពេលនេះ សព​បាន​អណ្តែត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​មុខ​ផ្សារ​រាត្រី​ក្នុង​ខណ្ឌដូនពេញ ។​

​បុរស​រូបនេះ ឈ្មោះ សំ បញ្ញា អាយុ​២៤​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​៣ មាន​លំនៅ ផ្ទះជួល​ក្នុងភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ព័ត៌មាន​អោយដឹងថា បន្ទាប់ពី​ទន្ទឹងរង់ចាំ អស់​រយៈពេល​២​ថ្ងៃ សព​បុរស​រូបនោះ​បាន​ផុស​អណ្តែត​ឡើង នៅ​ទន្ទឹម​ផែ​អណ្តែត​មុខ​ផ្សារ​រាត្រី ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជួល​ទូក​អ្នកនេសាទ​អូស​ទៅ​ដាក់​ច្រាំងទន្លេ​ផ្នែក​ខាងកើត​ដើម្បី​ស្រង់​ឡើង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ។​

​គួររំលឹកថា បុរស​រូបនោះ បាន​ជិះ​ម៉ូតូ​កង់​៣ ទៅ​លោតទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៥០​នាទី​យប់​ថ្ងៃ ទី​៦ ខែ​មក លិច​បាត់​នៅក្នុង​ទន្លេ ហើយ​បាន​បន្សល់ទុក ម៉ូតូ​កង់​៣​មួយគ្រឿង​ពណ៌​ក្រហម​លា​យស ពាក​ផ្លាកលេខ ភ្នំពេញ ១HJ.៨៤៩៨ ព្រមទាំង​ស្បែកជើង មួយគូរ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្រះចក ខណ្ឌដូនពេញ យកទៅ​រក្ស​ទុក ។​


​តាម​ព័ត៌មាន​ឱ្យដឹងថា នៅ​ថ្ងៃ​មុនពេល​កើតហេតុ​ជនរងគ្រោះ ព្រមទាំង​ភរិយា​បាន​ជិះ​ម៉ូតូ​កង់​បី​ចេញពីផ្ទះ ទៅផ្ទះ​បងប្រុស ឈ្មោះ សំ ឧ​ត្ត​ម នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​ដើម្បី​ពិភាក្សា​រៀបចំ​ធ្វើ​បុណ្យខួប​៣​ឆ្នាំ របស់​ម្តាយ ។ បន្ទាប់ពី ពិភាក្សា​រួច នៅពេល​យប់​ក៏បាន​រៀបចំ​បាយទឹក​ជុំគ្នា និង​ផឹក​ផងដែរ ។​
​បងប្រុស​ជនរងគ្រោះ​បានឱ្យដឹងថា​ពេលដែល​ផឹក​ស្រវឹង​ក៏មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​ប្រពន្ធ ស្រាប់តែ​ប្អូនប្រុស​ជិះ​ម៉ូតូ​កង់​៣​មក​លោតទឹក​សម្លាប់ខ្លួន​៕-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular